ព័ត៌មានអន្ដរជាតិ
អង់គ្លេស អ៊ីតាលី និងជប៉ុនសហការគ្នាផលិតយន្តហោះបំបាំងកាយប្រភេទថ្មី
នាយករដ្ឋមន្ត្រី លោក Rishi Sunak បានប្រកាសកាលពីម្សិលមិញនេះថា ចក្រភពអង់គ្លេស អ៊ីតាលី និងជប៉ុន នឹងសហការគ្នាផលិតយន្តហោះចម្បាំងថ្មី ដែលការបណ្តាក់ទុនរួមគ្នានេះមានគោលបំណងបង្កើតការងាររាប់ពាន់កន្លែងនៅចក្រភពអង់គ្លេស និងពង្រឹងទំនាក់ទំនងសន្តិសុខរវាងប្រទេសទាំង៣ ក៏ដូចជារក្សាប្រទេសឱ្យមានសុវត្ថិភាពពីការគំរាមកំហែងថ្មីៗ។

លោក Rishi Sunak ថ្លែងថា ប្រជាជាតិនានានឹងបានឃើញការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ Tempest ដែលនឹងបង្ហាញវត្តមាននៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ខណៈយន្តហោះចម្បាំងថ្មីនេះនឹងចូលជំនួសយន្តហោះ Typhoon ។

គេសង្ឃឹមថា យន្តហោះចម្បាំង Tempest នឹងបំពាក់អាវុធនើបៗតាមបច្ចេកវិទ្យាចុងក្រោយបង្អស់ ហើយពេលនេះប្រទេសទាំងបីចាប់ផ្ដើមដំណើរការអភិវឌ្ឍន៍វាហើយ។ ដោយឡែកចំពោះយន្តហោះចម្បាំងប្រភេទថ្មីនេះដែរ គឺជាយន្តហោះបំបាំងកាយល្បឿនលឿន ប្រើប្រាស់ឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ និងសូម្បីតែបញ្ញាសិប្បនិម្មិត (មិនមានមនុស្សបើក) ដើម្បីជួយសម្រាលដល់អ្នកបើកយន្តហោះ នៅពេលដែលពួកគេស្ថិតក្រោមភាពតានតឹងខ្លាំង។ វាក៏អាចហោះហើរបានដោយគ្មានការបញ្ចូលអ្នកបើក ប្រសិនបើចាំបាច់ ហើយអាចមានសមត្ថភាពបាញ់មីស៊ីលលឿនជាងសំឡេងផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ អាមេរិក ថា រុស្ស៊ី កំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


