ព័ត៌មានអន្ដរជាតិ
លោក ពូទីន លុបចោលសន្និសីទសារព័ត៌មានចុងឆ្នាំ ទាំងមិនបញ្ជាក់មូលហេតុ
វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងមិនធ្វើសន្និសីទសារព័ត៌មានចុងឆ្នាំជាប្រពៃណីរបស់គាត់ទេ ដោយនេះជាលើកទីមួយើយក្នុងរយៈពេល១០ឆ្នាំ។

ប៉ុន្តែអ្នកនាំពាក្យ លោក Dmitry Peskov និយាយថា “យើងសង្ឃឹមថា លោកប្រធានាធិបតីនឹងស្វែងរកឱកាស ដើម្បីនិយាយទៅកាន់អ្នកសារព័ត៌មាន”។
គ្មានហេតុផលណាមួយត្រូវបានផ្តល់ឲ្យ សម្រាប់ការលុបចោលនេះទេ ប៉ុន្តែវាកើតឡើងចំពេលមានព័ត៌មានអំពីភាពមិនសប្បាយចិត្តកាន់តែខ្លាំង ក្នុងចំណោមប្រជាជនរុស្ស៊ី ជុំវិញការសម្រេចចិត្តរបស់លោកពូទីន ក្នុងការវាយលុកអ៊ុយក្រែនកាលពីខែកុម្ភៈ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ សន្និសីទសារព័ត៌មានប្រចាំឆ្នាំក្នុងទីក្រុងមូស្គូ ដែលរៀបចំយ៉ាងប្រុងប្រយ័ត្ន គឺមានការចូលរួមដោយអ្នកសារព័ត៌មានរាប់សិបនាក់ ទាំងរុស្ស៊ី និងបរទេស។
កាលពីខែមិថុនា វិមានក្រឹមឡាំងក៏បានផ្អាកកម្មវិធីឆ្លើយសំណួរតាមទូរស័ព្ទប្រចាំឆ្នាំរបស់លោកប្រធានាធិបតីពូទីន ជាមួយសាធារណជនផងដែរ ហើយមិនបានកំណត់កាលបរិច្ឆេទថ្មីសម្រាប់កម្មវិធីដែលមានផ្សាយតាមទូរទស្សន៍មួយនេះឡើយ។
មេដឹកនាំវិមានក្រឹមឡាំង ក៏ត្រូវបានតម្រូវដោយរដ្ឋធម្មនុញ្ញក្នុងការថ្លែងសុន្ទរកថា State of the Union ប្រចាំឆ្នាំ ទៅកាន់សភានៅចុងឆ្នាំផងដែរ។ លោក Peskov និយាយថា រឿងនេះកំពុងស្ថិតក្រោមការពិនិត្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អតីតមន្ត្រី FSB៖ ទាហានរុស្ស៊ីមួយចំនួននៅអ៊ុយក្រែន មិនសប្បាយចិត្តនឹងមេទ័ពកំពូលៗ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


