ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនស្ថាបនិកក្រុមហ៊ុនគ្រីបតូ FTX នៅប្រទេសបាហាម៉ា
បន្ទាប់ពីធ្លាក់ខ្លួនក្ស័យធន ពេលនេះ ស្ថាបនិកក្រុមហ៊ុនគ្រីបតូ FTX លោក Sam Bankman-Fried ត្រូវបានប៉ូលិសប្រទេសបាហាម៉ា ចាប់ខ្លួន បន្ទាប់ពីអាមេរិកដាក់បទចោទប្រកាន់ពីបទឧក្រិដ្ឋកម្មលើមហាសេដ្ឋីរូបនេះ ។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរប្រទេសបាហាម៉ា ទទួលបានការជូនដំណឹងជាផ្លូវការនៃការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ហើយទំនងជាអាមេរិកស្នើសុំការធ្វើបត្យាប័នត្រឡប់ទៅវិញ ។
បន្ទាប់ពីទទួលបានសំណើរសម្រាប់ការធ្វើបត្យាប័នពីអាមេរិក លោក Philip Davis នាយករដ្ឋមន្ត្រីប្រទេសបាហាម៉ា បាននិយាយផងដែរថា ប្រទេសលោក និងធ្វើការស៊ើបអង្កេតបទប្បញ្ញត្តិ និងឧក្រិដ្ឋកម្មរបស់ខ្លួនចំពោះការដួលរលំនៃក្រុមហ៊ុន FTX ។
ទាក់ទិនជាមួយបញ្ហាចោទប្រកាន់បទឧក្រិដ្ឋនេះ គឺមិនទាន់មានការបញ្ជាក់ច្បាស់ពីបញ្ហាចោទនោះឡើយ ប៉ុន្តែក៏មានប្រភពមិនស្គាល់អត្តសញ្ញាណមួយបញ្ជាក់ប្រាប់ ABC News ថា ស្ថាបនិក FTX កំពុងប្រឈមនឹងការចោទប្រកាន់ពីការក្លែងបន្លំជាច្រើនករណី ។

ដោយឡែកកាលពីថ្ងៃចន្ទ មេធាវី FTX បានចោទប្រកាន់រដ្ឋាភិបាលបាហាម៉ាថាបានធ្វើការជាមួយលោក Bankman-Fried ដើម្បីផ្លាស់ប្តូរទ្រព្យសម្បត្តិ FTX ចូលទៅក្នុងកាបូបលុយគ្រីបដែលគ្រប់គ្រងដោយមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសនេះ ។
ចំពោះព័ត៌មាននៃការចាប់ខ្លួននេះ កើតឡើងនៅពេលដែលលោក Bankman-Fried ត្រូវបានគេរំពឹងថានឹងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុរបស់សភាអាមេរិកនៅថ្ងៃអង្គារនេះ ។

គួរបញ្ជាក់ថា FTX គឺជាក្រុមហ៊ុនរូបិយអេឡិចត្រូនិច ដ៏ធំមួយរបស់អាមេរិកដោយមានលោក Sam Bankman-Fried ជាស្ថាបនិកក្នុងឆ្នាំ ២០១៩ ហើយកាលពីខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុននេះ ក៏ប្រកាសក្ស័យធនជាផ្លូវការ៕
ប្រែសម្រួលដោយ៖ រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុថ្មីចំពោះសង្គ្រាមលុកលុយលើ អ៊ុយក្រែន
ចុចអាន ៖ តើ World Cup ឆ្នាំនេះអាចជាន់ដានចាស់ដូច ២០១៨ ដែរឬទេ?
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


