ព័ត៌មានអន្ដរជាតិ
គ្រប់គ្នារង់ចាំលទ្ធផលកោសល្យវិច័យលើកទី២របស់នារីអូតែសហ្វីលីពីន តែបែរជាមិនដូចការគិត
មុនពេលបញ្ជូនទៅកាន់ស្រុកកំណើតរបស់នាងក្នុងទីក្រុង General Santos នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាកសពរបស់កញ្ញា Christine Dacera ត្រូវបានធ្វើកោសល្យវិច័យជាលើកទី២ នៅក្នុងការស៊ើបអង្កេតដែលកំពុងបន្ត ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់របស់នារីអូតែសរូបនេះកាលពីយប់ឆ្លងឆ្នាំ។
មិត្តភក្តិរបស់ក្រុមគ្រួសារ វេជ្ជបណ្ឌិត Marichi Ramos បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ មុនពេលលោកស្រីចូលរួមជាមួយសមាជិកគ្រួសាររបស់ Dacera នៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino សម្រាប់ការហោះហើររបស់ពួកគេទៅកាន់ភាគខាងត្បូងប្រទេសហ្វីលីពីន។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីនិយាយថា លទ្ធផលនៃការធ្វើកោសល្យវិច័យឡើងវិញនេះនឹងត្រូវរក្សាជាការសម្ងាត់ បន្ទាប់ពីលទ្ធផលដំបូងនៃការធ្វើកោសល្យវិច័យរបស់ប៉ូលិសបានលេចធ្លាយជាសាធារណៈ។
លោកស្រី Ramos បានបន្ថែមថា សាក្សីជាច្រើនកំពុងត្រូវបានចុចឈ្មោះសម្រាប់ការស៊ើបអង្កេត។
ការស៊ើបអង្កេតបឋមត្រូវបានកំណត់យកថ្ងៃទី១៣ខែមករា ដែលជាពេលសមាជិកគ្រួសារនិងមិត្តភក្តិរបស់ Dacera ត្រូវមមាញឹកក្នុងការរៀបចំឯកសារមុនពេលទៅផ្ទះ។
ក្រុមគ្រួសារនឹងរៀបចំពិធីកំដរសពរយៈពេល២ថ្ងៃ មុនការបញ្ចុះសពរបស់កញ្ញា Dacera ចំពេលមានសំណួរមិនទាន់មានចម្លើយជុំវិញការស្លាប់របស់នាង។
ប៉ូលិសនៅតែប្រកាន់ខ្ជាប់ជំហរថា Dacera ត្រូវបានគេរំលោភនៅយប់ដែលនាងស្លាប់ប៉ុន្តែជនសង្ស័យបានបដិសេធរឿងនេះ។
ក្រុមគ្រួសាររបស់ Dacera ក៏បានបដិសេធធ្វើអត្ថាធិប្បាយអំពីសេចក្តីសម្រេចរបស់រដ្ឋអាជ្ញាក្នុងការដោះលែងជនសង្ស័យ៣នាក់កាលពីថ្ងៃពុធផងដែរដោយនិយាយថា ពួកគេនឹងទុករឿងនេះឲ្យមេធាវីរបស់ពួកគេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Abs-Cbn
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


