ព័ត៌មានអន្ដរជាតិ
ទីបំផុត ដឹងមូលហេតុ នៃការស្លាប់របស់នារីអូតែស ហ្វីលីពីនកាលពីឆ្នាំមុន
កាលពីខែមករាឆ្នាំមុន ការស្លាប់របស់នារីអូតែសហ្វីលីពីន បានបង្កឲ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោក។

នារីបម្រើការតាមយន្តហោះរូបស្រស់អាយុ២៣ឆ្នាំម្នាក់នេះ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងអាងងូតទឹកនៃសណ្ឋាគារមួយនៅប្រទេសហ្វីលីពីន ខណៈប៉ូលិសសង្ស័យថា នាងប្រហែលជាត្រូវបានគេរំលោភបូក។

មុនកើតហេតុ Christine ត្រូវបានគេឃើញចូលរួមក្នុងកម្មវិធីមួយដើម្បីអបអរឆ្នាំថ្មីជាមួយមិត្តភក្តិប្រហែល ១០ នាក់នៅសណ្ឋាគារ City Garden Hotel ក្នុងទីក្រុងម៉ានីល។

បន្ទាប់ពីនោះ មិត្តភក្ដិរបស់នាងបានឃើញនាងសន្លប់នៅក្នុងអាងទឹករួចក៏ប្រញាប់ប្រញាលបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ Makati ប៉ុន្តែក្រោយមក ត្រូវបានប្រកាសថាស្លាប់។

ទោះបីជាយ៉ាងណាក៏ដោយ អស់រយ:ពេលជាង១ឆ្នាំ រឿងរ៉ាវជុំវិញហេតុការណ៍នៃមរណភាពរបស់នារីរូបស្រស់នេះក៏ត្រូវបានទម្លាយ។

គេហំទំព័រ The Isarog បានចុះផ្សាយថា នាង Christine Angelica Dacera គឺស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល មិនមែនបណ្តាលមកពីការរំលោភសេពសន្ថវៈ ឬមនុស្សឃាតឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Isarog
ចុចអាន៖ ច្បាស់ហើយទាក់ទងការស្លាប់នារីអូតែសហ្វីលីពីន តែមិនមែនជាករណីចាប់រំលោភ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


