ព័ត៌មានអន្ដរជាតិ
តាមពិត នារីអូតែសដែលស្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយគ្រួសារស្តេចប្រដាល់ហ្វីលីពីន MANNY PACQUIAO
ស្តេចប្រដាល់ហ្វីលីពីន MANNY PACQUIAO បានផ្តល់រង្វាន់ជាសាច់ប្រាក់ក្នុងការស្វែងរកអ្នកទទួលខុសត្រូវចំពោះការរំលោភនិងធ្វើឃាតនារីអូតែសដែលត្រូវបានគេរាយការណ៍ថាជាមិត្តភក្តិជិតស្និទ្ធរបស់គ្រួសារលោក។

កញ្ញា Christine Angelica Dacera ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអាងងូតទឹកនៃសណ្ឋាគារមួយក្នុងប្រទេសហ្វីលីពីនបន្ទាប់ពីពិធីជប់លៀងឆ្លងឆ្នាំថ្មី។
ស្តេចប្រដាល់ Pacquiao ដែលជាសមាជិកព្រឹទ្ធសភាហ្វីលីពីនជាប់ឆ្នោតបានប្រាប់ស្ថានីយ៍វិទ្យុ DZRH ថា លោកនឹងផ្តល់ប្រាក់ជាង៧,៥០០ផោន (១០,២៣៧ដុល្លារ) ចំពោះអ្នកណាដែលរកឃើញជនទទួលខុសត្រូវ។

លោកក៏បានបង្ហើបឲ្យដឹងផងដែរថា លោកបានជួប Christine ពីមុនហើយលោកបានស្គាល់ក្រុមគ្រួសាររបស់នាងផ្ទាល់ព្រោះគ្រួសារទាំងពីរមានទំនាក់ទំនងគ្នាជិតស្និទ្ធិ។
Christine បានចូលសណ្ឋាគារលំដាប់ផ្កាយ៤ City Garden Hotel ក្នុងទីក្រុង Makati នៃទីក្រុងម៉ានីលដើម្បីអបអរឆ្នាំថ្មីជាមួយមិត្តភក្តិ។

នារីអូតែសអាយុ២៣ឆ្នាំរូបនេះនៅជាមួយមិត្តរួមការងារជាច្រើននាក់ក្នុងពិធីជប់លៀងហើយម្នាក់ក្នុងចំណោមពួកគេឈ្មោះ Rommel Galida បានឃើញនាងដេកលក់នៅក្នុងបន្ទប់ទឹក។
លោក Galida និយាយថា គាត់បានយកភួយទៅដណ្តប់ឲ្យនាងមុនពេលវិលមកដេកវិញ។

នៅពេលគាត់ភ្ញាក់ម្តងទៀតនៅប៉ុន្មានម៉ោងក្រោយមក គាត់បានឃើញនាងសន្លប់ហើយស្លេកស្លាំង។
នាងត្រូវបានមិត្តភក្តិនិងបុគ្គលិកសណ្ឋាគារបញ្ជូនទៅមន្ទីរពេទ្យក្រុង Makati ប៉ុន្តែគ្រូពេទ្យបានប្រកាសថា នារីអូតែសរូបនេះបានស្លាប់នៅពេលមកដល់។
រហូតមកទល់ពេលនេះ ការស៊ើបអង្កេតនៅតែបន្ត៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ នារីបម្រើការតាមយន្តហោះហ្វីលីពីនត្រូវមិត្តភ័ក្ដិជិត ១០ នាក់រំលោភបូករហូតដល់ស្លាប់
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


