ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បាញ់មីស៊ីល កំញើញ ចិន ចំពេលមានភាពតានតឹង (មានវីដេអូ)
ប្រទេសឥណ្ឌា បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ខណៈទីក្រុងញូវដែលី មានបំណងបង្កើនសមត្ថភាពការពារខ្លួន ចំពេលមានភាពតានតឹងតាមព្រំដែនជាមួយប្រទេសចិន។

រដ្ឋមន្ត្រីក្រសួងកិច្ចការសភា លោក Pralhad Joshi បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីប Agni-V ត្រូវបានបាញ់កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែធ្នូ ចេញពីកោះ Abdul Kalam ក្នុងរដ្ឋ Odisha ភាគខាងកើត។
លោក Joshi បានសរសេរលើ Twitter ថា “មីស៊ីលដែលមានរយៈចម្ងាយ៥៤០០គីឡូម៉ែត្រមួយនេះ នឹងបន្ថែមតម្លៃដ៏អស្ចារ្យដល់វិស័យការពារជាតិ និងពង្រឹងសន្តិសុខជាតិក្នុងកម្រិតកាន់តែខ្លាំងមួយ”។

ស្របពេលជាមួយគ្នានោះ សារព័ត៌មានឥណ្ឌាបានចុះផ្សាយថា មុនការធ្វើតេស្តនេះ អាជ្ញាធរឥណ្ឌាបានចេញសេចក្តីជូនដំណឹងមួយ និងបានប្រកាសឆ្នេរសមុទ្រ Bengal ជាតំបន់គ្មានការហោះហើរ។ ប្រភពដដែលបន្ថែមថា រយៈចម្ងាយរបស់មីស៊ីលនេះ គឺគ្របដណ្តប់ចិនដីគោកស្ទើតែទាំងមូល។
ភាពតានតឹងថ្មីៗបានកើតឡើងរវាងឥណ្ឌា និងចិន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងទាហានកងទ័ពទាំងពីរ កាលពីថ្ងៃទី០៩ខែធ្នូនៅតាមព្រំដែនជម្លោះក្នុងរដ្ឋ Arunachal Pradesh។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បាននិយាយថា គ្មានទាហានឥណ្ឌាណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ហើយកងទ័ពទាំងសងខាងបានដកចេញពីតំបន់នោះភ្លាមៗ។
ទំនាក់ទំនងរវាងប្រទេសអាស៊ីទាំងពីរកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ២០២០ ដែលកាលនោះទាហានឥណ្ឌាចំនួន២០នាក់ត្រូវបានសម្លាប់។ ក្រោយមក ប្រទេសចិនបានទទួលស្គាល់ថា ទាហានរបស់ខ្លួនបួននាក់ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏សាហាវបំផុត នារយៈពេលជាច្រើនទសវត្សរ៍មកនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ កងទ័ពចិននិងឥណ្ឌា ប៉ះទង្គិចគ្នាមួយប្រ៉ាវនៅព្រំដែន មានរបួសទាំងសងខាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


