ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា គោលដៅរបស់ រុស្ស៊ី នៅ អ៊ុយក្រែន នឹងសម្រេចបានទាំងស្រុង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធថា គ្មានការងឿងឆ្ងល់ទេ គោលដៅទាំងអស់ដែលយើងកំណត់នៅក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវសម្រេចបានទាំងស្រុង ។

លោក ពូទីន បាននិយាយក្នុងអំឡុងពេលត្រួតពិនិត្យមេទាហានកំពូលៗរាប់ពាន់នាក់សម្រាប់ “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែនតាមអ៊ីនធឺណិតថា ការខាតបង់ដែលភាគីទាំងពីរបានទទួលរងនៅលើសមរភូមិអ៊ុយក្រែន គឺជា “សោកនាដកម្មធម្មតា” ប៉ុណ្ណោះ ហើយទោះយ៉ាងណា ភាគីរុស្ស៊ីមិនត្រូវបន្ទោសចំពោះបញ្ហានេះនោះទេ ។
។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅនេះ យើងនឹងត្រូវការពង្រឹងកម្លាំងប្រយុទ្ធដែលមានសមាជិកចំនួន ១.១ លាននាក់ ហើយលោកក៏បានស្នើឲ្យមានការពង្រីកកម្លាំងនេះបន្ថែមទៀតជាង ៣០ ភាគរយ ពោលឡើងដល់ ១.៥ លាននាក់ ។

លោក Shoigu បាននិយាយថា “កិច្ចការអាទិភាពសម្រាប់ឆ្នាំក្រោយគឺត្រូវបន្តប្រតិបត្តិការយោធាពិសេស រហូតដល់កិច្ចការរបស់យើងត្រូវបានបញ្ចប់” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ចាត់ទុកជា ប្រតិបត្តិការយោធាពិសេស បានអូសបន្លាយពេលជិត ១០ ខែមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងសីតុណ្ហភាពខែរងានៅ អ៊ុយក្រែន ខណៈកំពុងខ្វះការផ្គត់ផ្គង់ឧស្ម័នកម្ដៅខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


