Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! កូរ៉េខាងជើង បាញ់មីស៊ីលទៅសមុទ្រខាងកើត

បានផុស

នៅ

យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ទៅកាន់សមុទ្រខាងកើតនៅថ្ងៃសុក្រនេះ ពោលគឺតិចជាងមួយសប្តាហ៍ បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមចំនួន ២ គ្រាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រីបានប៉ាន់ប្រមាណថា មីស៊ីលនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ខណៈមិនទាន់បានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតពីបញ្ហានេះភ្លាមៗនោះទេ ។

គួរបញ្ជាក់ថា កាល​ពី​អាទិត្យ កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​​កាំជ្រួចមីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម ២ ​គ្រាប់​ចូល​សមុទ្រ​ខាង​កើត ។ ក្រោយមក កូរ៉េខាងជើងបានអះអាងថា ការបាញ់បង្ហោះនេះ គឺជាការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្កាយរណបឈ្លបយកការណ៍ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

ចុចអាន ៖ កូរ៉េ​ខាង​ជើង​ បញ្ជាក់​ពី​ការ​ធ្វើ​តេស្ត​ដ៏​សំខាន់​ ដើម្បី​បង្កើត​ផ្កាយរណប​ចារកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម