Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងឥស្សរជនកំពូលរបស់ អាមេរិក ចំនួន ៣ រូបអញ្ជើញមក កម្ពុជា ក្នុងឆ្នាំនេះ

បានផុស

នៅ

នៅក្នុងឆ្នាំ២០២២ នេះមានឥស្សរជនកំពូលរបស់សហរដ្ឋអាមេរិកចំនួន ៣ រូបបានអញ្ជើញមកទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបំពេញដំណើរទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំនានា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥស្សរជនជាន់ខ្ពស់ទាំង ៣ រូបនោះរួមមាន លោកប្រធានាធិបតី Joe Biden, លោករដ្ឋមន្ត្រីការបរទេស Antony Blinken និងលោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin ។

លោក Joe Biden បានអញ្ជើញមកដល់រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា រួមជាមួយនឹងលោក Antony Blinken ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក និងអាស៊ីបូព៌ា និងបានចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា ។

ចំណែកលោក Lloyd Austin បានអញ្ជើញមកដល់ព្រលានយន្តអន្តរជាតិខេត្តសៀមរាបកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក លើកទី៩ (9th ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប ។

គួរបញ្ជាក់ថា ការអញ្ជើញមកដល់របស់ឥស្សរជនជាន់ខ្ពស់ទាំង ៣ រូបរបស់សហរដ្ឋអាមេរិកកើតឡើង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ក៏ដូចជាកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលបានរៀបចំឡើងកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ៕

ដោយ ៖ ជីវ័ន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម