ព័ត៌មានអន្ដរជាតិ
លោក ពូទីន ដាក់ចេញ គោលដៅនយោបាយដ៏សំខាន់មួយ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យទី២៥ខែធ្នូថា ទីក្រុងមូស្គូ កំពុងព្យាយាមនាំប្រជាជនរុស្ស៊ីមករួបរួមគ្នា ដែលផ្ទុយពីលោកខាងលិច ដែលតែងតែព្យាយាមបំបែកប្រទេសនេះ។

ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ Rossiya 1, មេដឹកនាំរុស្ស៊ីរូបនេះ បានចង្អុលបង្ហាញថា ទោះបីជាទីក្រុងមូស្គូព្យាយាមដោះស្រាយជម្លោះដែលកំពុងកើតមានទាំងអស់ជាមួយលោកខាងលិចដោយសន្តិវិធីក៏ដោយ ក៏សមភាគីមួយចំនួននៅលើឆាកពិភពលោក តែងតែមានផែនការផ្សេងទៀត។
យោងតាមលោកពូទីន, វិបត្តិអ៊ុយក្រែនគឺជាលទ្ធផលនៃគោលនយោបាយរបស់ “គូប្រជែងភូមិសាស្ត្រនយោបាយ” របស់ទីក្រុងមូស្គូ ដែលព្យាយាមបំបែកប្រទេសរុស្ស៊ី។
លោកប្រធានាធិបតីបានបញ្ជាក់ថា លោកមិនជឿនោះទេថា ទីក្រុងមូស្គូបានដើរជិតដល់បន្ទាត់ក្រហម ចំពេលមានជម្លោះជាមួយក្រុងកៀវ និងការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិច។

លោកនិយាយថា “ខ្ញុំគិតថា វាមិនមានគ្រោះថ្នាក់អ្វីឡើយ។ ខ្ញុំជឿថា យើងកំពុងធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវ យើងកំពុងការពារផលប្រយោជន៍ជាតិរបស់យើង ផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង។ រុស្ស៊ីនៅតែត្រៀមខ្លួន ដើម្បីពិភាក្សាអំពីដំណោះស្រាយដែលអាចទទួលយកបាន ជាមួយអ្នកចូលរួមទាំងអស់នៅក្នុងដំណើរការនេះ។ ទោះជាយ៉ាងណា ពួកគេតែងតែបដិសេធការចរចា មិនមែនយើងទេ”។
កាលពីដើមសប្តាហ៍នេះ លោក ពូទីន បានឲ្យដឹងថា ទីក្រុងមូស្គូ កំពុងប្រឈមមុខនឹងសក្តានុពលយោធាស្ទើរតែទាំងអស់ពីសំណាក់អង្គការណាតូ នៅក្នុងជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ គូប្រជែងជាយុទ្ធសាស្ត្ររបស់រុស្ស៊ី បានព្យាយាមកាត់បន្ថយនិង បំបែករុស្ស៊ី ពីព្រោះពួកគេជឿថា ប្រទេសនេះធំពេក ហើយបង្កការគំរាមកំហែង។
ទោះបីជាមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់រវាងទីក្រុងមូស្គូ និងកៀវក៏ដោយ លោកបានចាត់ទុកជនជាតិអ៊ុយក្រែនថាជា ប្រជាជនបងប្អូន។ លោកចង្អុលបង្ហាញថា “អ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងគឺជាសោកនាដកម្មមួយ។ សោកនាដកម្មរួមរបស់យើង។ ប៉ុន្តែវាមិនមែនជាលទ្ធផលនៃគោលនយោបាយរបស់យើងទេ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


