សេដ្ឋកិច្ច
រុស្ស៊ី ព្រមានកាត់បន្ថយផលិតកម្ម ប្រេង
ឧបនាយករដ្ឋមន្ដ្រី Aleksandr Novak បានព្រមានកាលពីថ្ងៃសុក្រទី២៣ខែធ្នូថា ប្រទេសរុស្ស៊ីនឹងមិនលក់ប្រេងទៅឲ្យប្រទេសណា ដែលកំណត់តម្លៃកំណត់លើការនាំចេញប្រេងឆៅរបស់ខ្លួននោះទេ។

យោងតាមលោក Novak, ទីក្រុងមូស្គូអាចឆ្លើយតប ដោយការកាត់បន្ថយផលិតកម្មប្រេងពី ៥០០ ០០០ ទៅ ៧០០ ០០០ បារ៉ែលក្នុងមួយថ្ងៃនៅដើមឆ្នាំ២០២៣។
រុស្ស៊ីគឺជាប្រទេសផលិតប្រេងធំលំដាប់ទីបីរបស់ពិភពលោក ហើយការកាត់បន្ថយនេះ គឺស្មើនឹងប្រហែល ៥ ទៅ ៦% នៃទិន្នផលប្រចាំថ្ងៃរបស់ប្រទេស។

ការកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ី ៦០ដុល្លារក្នុងមួយបារ៉ែល ដោយ G7 និង EU បានចូលជាធរមានកាលពីថ្ងៃទី៥ខែធ្នូ។ វិធានការនេះ គឺសំដៅទប់ស្កាត់ប្រាក់ចំណូលរបស់វិមានក្រឹមឡាំង។
លោក Novak បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Rossiya-24 ថា “យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីកាត់បន្ថយការផលិតរបស់យើងមួយផ្នែកនៅដើមឆ្នាំក្រោយ។ យើងនឹងព្យាយាមស្វែងរកចំណុចរួមមួយចំនួនជាមួយសមភាគីរបស់យើង ដើម្បីការពារហានិភ័យបែបនេះ។ ប៉ុន្តែបច្ចុប្បន្ន យើងចង់ប្រថុយនឹងការកាត់បន្ថយផលិតកម្ម ជាជាងប្រកាន់ខ្ជាប់នឹងគោលការណ៍លក់ស្របតាមកម្រិតកំណត់”។

មន្ត្រីរូបនេះ បានពណ៌នាការធ្លាក់ចុះផលិតកម្មសក្តានុពលថា ជារឿងមិនសំខាន់ចំពោះប្រទេសរុស្ស៊ី។ លោកបញ្ជាក់ឡើងវិញថា ទីក្រុងមូស្គូ នឹងមិនលក់ប្រេងឆៅរបស់ខ្លួនទៅឲ្យអ្នកណា ដែលអនុវត្តការកំណត់តម្លៃឡើយ។ ក្រុមហ៊ុនផលិតរុស្ស៊ី អាចប្តូរទិសដៅការនាំចេញរបស់ពួកគេទៅកាន់ទីផ្សារប្រកួតប្រជែង រួមទាំងអាស៊ីផងដែរ ដោយសារថាមពលរបស់ប្រទេសនេះ នៅតែមានតម្រូវការខ្ពស់ទូទាំងពិភពលោក។
យោងតាមលោក Novak, ផលិតកម្មប្រេងពេញមួយឆ្នាំរបស់រុស្ស៊ីនៅឆ្នាំ២០២២ នឹងកើនឡើងដល់៥៣៥លានតោន ស្មើនឹងប្រហែល១០.៧៤លានបារ៉ែលក្នុងមួយថ្ងៃ។ ទិន្នន័យបង្ហាញថា ក្នុងខែវិច្ឆិកា ទិន្នផលប្រចាំថ្ងៃជាមធ្យមរបស់ប្រទេស បានឡើងដល់កម្រិតខ្ពស់រយៈពេលប្រាំបីខែគឺ ១០.៩០ លានបារ៉ែលក្នុងមួយថ្ងៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ក្តៅស្លឹកត្រចៀក ចំពោះដំណើរទស្សនកិច្ចរបស់លោក Zelensky ទៅ វ៉ាស៊ីនតោន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន