ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផ្លាស់ប្តូរមេបញ្ជាការដឹកនាំសង្គ្រាមនៅ អ៊ុយក្រែន (មានវីដេអូ)
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ទី១២ខែមករានេះថា ប្រមុខអគ្គសេនាធិការរុស្ស៊ី លោកឧត្តមសេនីយ៍ Valery Gerasimov ត្រូវបានតែងតាំងឲ្យដឹកនាំក្រុមកងកម្លាំងចម្រុះរបស់ទីក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន ជំនួសតំណែងឧត្តមសេនីយ៍ Sergey Surovikin ដែលត្រូវបានតែងតាំងជាអនុប្រធានវិញ។

ក្រសួងនិយាយថា តម្រូវការ គឺត្រូវបង្កើនកម្រិតបញ្ជាការប្រតិបត្តិការ ដើម្បីផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃបេសកកម្មប្រយុទ្ធ និងតម្រូវការសម្រាប់កិច្ចសម្របសម្រួលកាន់តែជិតស្និទ្ធរវាងសេវាកម្មផ្សេងៗ និងសាខានៃកងកម្លាំងប្រដាប់អាវុធ។
ការផ្លាស់ប្តូរតំណែងនេះ ក៏នឹងធ្វើឲ្យប្រសើរឡើងនូវការគាំទ្រផ្នែកភស្តុភារ និងប្រសិទ្ធភាពបញ្ជាសម្រាប់កងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនផងដែរ។

រឿងនេះកើតឡើងប្រហែលបីខែ បន្ទាប់ពីក្រសួងការពារជាតិបានតែងតាំងមេបញ្ជាការកងទ័ពអាកាសរុស្ស៊ីលោក Surovikin ឲ្យដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះ។
លោក Gerasimov ត្រូវបានគេស្គាល់ថាជាមេបញ្ជាការយោធាកំពូលម្នាក់របស់រុស្ស៊ី និងជាអ្នកយុទ្ធសាស្ត្រដ៏ល្បីឈ្មោះ ដែលទទួលបានការគោរពពីមេបញ្ជាការកំពូលរបស់ទីក្រុង កៀវ គឺលោក Valery Zaluzhny។ កាលពីខែកញ្ញា លោក Zaluzhny បានប្រាប់កាសែត Time ថា គាត់បានរៀនសូត្រពីលោក Gerasimov។

គួរបញ្ជាក់ថា ឧត្តមសេនីយ៍ពីរនាក់ផ្សេងទៀត ក៏ត្រូវបានតែងតាំងជាអនុប្រធានរបស់លោក Gerasimov នៅក្នុងយុទ្ធនាការយោធាដែលកំពុងបន្តនៅអ៊ុយក្រែនផងដែរ។
ម្នាក់ក្នុងចំណោមនោះគឺជាមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី ឧត្តមសេនីយ៍ Oleg Salyukov ចំណែកម្នាក់ទៀតគឺវរសេនីយ៍ឯក Aleksey Kim៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ នាវាចម្បាំងរុស្សី បំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ធ្វើសមយុទ្ធសង្រ្គាម ពេលឆ្ពោះដំណើរទៅ អង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


