Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បើកការវាយសន្ធាប់ថ្មីទៀត លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ អ៊ុយក្រែន

បានផុស

នៅ

មន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន បានរងការវាយប្រហារកាលពីថ្ងៃសៅរ៍ទី១៤ខែមករា ខណៈរដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន លោក German Galuschenko និយាយថា ការវាយប្រហារនេះបានជំរុញឲ្យមានការដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ភាគច្រើននៃប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Galuschenko បានសរសេរនៅលើ Facebook ថា មានការវាយប្រហារនៅតំបន់ Kharkiv, Lviv, Ivano-Frankivsk, Zaporozhye, Vinnytsia និង Kyiv។ លោកព្រមានថា “រយៈពេលពីរបីថ្ងៃទៀត នឹងពិបាកបំផុត”។

ក្រុមហ៊ុនថាមពលឯកជនដ៏ធំបំផុតរបស់អ៊ុយក្រែនគឺ DTEK បានរាយការណ៍ពីការខូចខាតដល់ស្ថានីយថាមពលកម្តៅ (TPS) ចំនួនពីរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ក្រុមហ៊ុនបានកត់សម្គាល់ថា ទីតាំងទាំងនេះ ក៏ត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហារពីមុនៗផងដែរ។

គួរបញ្ជាក់ថា រុស្ស៊ីបានបង្កើនការវាយប្រហារយ៉ាងខ្លាំង ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនកាលពីដើមខែតុលាឆ្នាំមុន ដោយលើកឡើងពីការបំផ្លិចបំផ្លាញរបស់អ៊ុយក្រែនម្តងហើយម្តងទៀតក្នុងទឹកដីរុស្ស៊ី រួមទាំងការទម្លាក់គ្រាប់បែកលើស្ពាន គ្រីមៀ ដែលទីក្រុងមូស្គូបានស្តីបន្ទោសលើសេវាចារកម្មយោធារបស់ទីក្រុងកៀវ និងលោកខាងលិចផងដែរ។

ថ្វីបើឧបទ្ទវហេតុនោះ ត្រូវបានអបអរសាទរយ៉ាងគគ្រឹកគគ្រេងដោយមន្ត្រីកំពូលអ៊ុយក្រែនក៏ដោយ ក៏ទីក្រុងកៀវបានបដិសេធការជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដ៏ធំ ដែល ធ្វើឲ្យខូចខាតយ៉ាងដំណំលើផ្នែកផ្លូវនៃស្ពាន និងបានសម្លាប់ជនស៊ីវិលបីនាក់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ព្រមានបារាំង កុំផ្គត់ផ្គង់រថពាសដែកធុនធ្ងន់ដល់អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម