ព័ត៌មានអន្ដរជាតិ
លោក ពូទីន សរសើរថា ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដំណើរការល្អតាមផែនការ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានវាយតម្លៃវិជ្ជមាន អំពីវឌ្ឍនភាពនៃប្រតិបត្តិការយោធាពិសេស។

នៅក្នុងបទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 សម្រាប់កម្មវិធី “មូស្គូ ក្រឹមឡាំង ពូទីន”, ប្រមុខរដ្ឋរូបនេះបានបង្ហាញក្តីសង្ឃឹមថា យុទ្ធជនរុស្ស៊ី នឹងបំពេញចិត្តដល់អ្នកគ្រប់គ្នា ជាមួយនឹងលទ្ធផលការងាររបស់ពួកគេ។
ឆ្លើយតបទៅសំណួររបស់អ្នកកាសែត Pavel Zarubin, លោក ពូទីន និយាយថា “ប្រតិបត្តិការមានភាពវិជ្ជមាន។ អ្វីគ្រប់យ៉ាងកំពុងដំណើរការ ស្របទៅតាមផែនការរបស់ក្រសួងការពារជាតិ និងអគ្គសេនាធិការ ហើយខ្ញុំសង្ឃឹមថា យុទ្ធជនរបស់យើង នឹងបំពេញចិត្តយើងម្តងទៀតជាមួយនឹងលទ្ធផលនៃការងារប្រយុទ្ធរបស់ពួកគេ”។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍ឯក Igor Konashenkov កាលពីថ្ងៃសុក្រទី១៣ខែមករា បាននិយាយថា កងទ័ពរុស្ស៊ីរំដោះបានទីក្រុង Soledar នៅល្ងាចថ្ងៃទី១២ខែមករា។
លោកនិយាយថា ការគ្រប់គ្រងបានទាំងស្រុងលើទីក្រុង Soledar ធ្វើឲ្យខ្លួនអាចកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់កងកម្លាំងអ៊ុយក្រែននៅទីក្រុង Artyomovsk ដែលពីមុនត្រូវបានកងកម្លាំងអ៊ុយក្រែនឡោមព័ទ្ធ។

ដោយឡែក កាលពីចុងសប្តាហ៍ មន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន បានរងការវាយប្រហារ ខណៈរដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន លោក German Galuschenko និយាយថា ការវាយប្រហារនេះបានបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ភាគច្រើននៃប្រទេស។
លោក Galuschenko បានសរសេរនៅលើ Facebook ថា មានការវាយប្រហារនៅតំបន់ Kharkiv, Lviv, Ivano-Frankivsk, Zaporozhye, Vinnytsia និង Kyiv។ លោកព្រមានថា “រយៈពេលពីរបីថ្ងៃទៀត នឹងពិបាកបំផុត”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ រុស្ស៊ី បើកការវាយសន្ធាប់ថ្មីទៀត លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


