ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាល ឈីលី បោះចោលគម្រោងរុករករ៉ែតម្លៃ ២.៥ ពាន់លានដុល្លារ
ដោយខ្លាចខូចខាតសក្កានុពលបរិស្ថាន និងសត្វព្រៃ, រដ្ឋមន្ត្រីក្រសួងបរិស្ថានប្រទេសឈីលីលោក Maisa Rojas បានសម្រេចជាឯកច្ឆន្ទប្រឆាំងនឹងគម្រោងរុករករ៉ែ Dominga និងកំពង់ផែសមុទ្រដែលមានតម្លៃ ២.៥ ពាន់លានដុល្លារនៅក្នុងតំបន់ Coquimbo ។

លោក Rojas និយាយថា គម្រោងមួយនេះ គឺមានការទាក់ទងទៅនឹងបញ្ហាសំខាន់ៗជាច្រើនដូចជា ជីវិតសមុទ្រ ការស្រាវជ្រាវតំបន់វិទ្យាសាស្ត្រ ក៏ដូចជាផលប៉ះពាល់លើប្រភេទផ្សេងៗគ្នាក្នុងតំបន់នោះ ដូច្នេះគណៈកម្មាធិការធ្វើការសម្រេចជាឯកច្ឆ័ន្ទ មិនយល់ព្រមជាមួយគម្រោងនេះតែម្តង ។
ពាក់ព័ន្ធជាមួយបញ្ហានេះដែរ ក្រុមហ៊ុនបានច្រានចោលរាល់ការអះអាងទាំងអស់ ដោយលើកឡើងថា គម្រោងនេះ គឺបានអនុលោមតាមស្តង់ដារបរិស្ថានរបស់ប្រទេស ហើយក្រុមហ៊ុនក៏គ្រោងប្តឹងដល់តុលាការ ចំពោះនេះការបញ្ឈប់ផងដែរ ។

គួរបញ្ជាក់ថា គម្រោងរ៉ុករករបស់ក្រុមហ៊ុន Andes Iron នៃប្រទេសឈីលីដែលមានចាប់តាំងពីឆ្នាំ ២០១៣ មក រួមមានអណ្តូងរ៉ែ រោងចក្រ កន្លែងស្តុកទុកកាកសំណល់ ស្ថានីយដឹកជញ្ជូន និងប្រព័ន្ធបំពង់បង្ហូរក្រោមដីជាដើម ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ ដឹងទេ យន្តហោះដែលធ្លាក់នៅ នេប៉ាល់ មានអាយុកាលប៉ុន្មានឆ្នាំ?
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


