ព័ត៌មានអន្ដរជាតិ
Update៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅ ឈីលី កើនដល់ ១១២ នាក់
អាជ្ញាធរក្នុងតំបន់បាននិយាយថា ចំនួនមនុស្សស្លាប់ក្នុងភ្នក់ភ្លើងឆេះព្រៃនៅតំបន់ Valparaíso ប្រទេសឈីលីបានកើនឡើងដល់ ១១២ នាក់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី០៥ ខែកុម្ភៈ ។
មកដល់ពេលនេះក្រុមជួយសង្គ្រោះបាននឹងកំពុងតស៊ូដើម្បីទៅដល់តំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Carolina Tohá បាននិយាយថា ចំនួនអ្នកស្លាប់នឹងអាចឈានដល់តួលេខខ្ពស់ជាងនេះនៅក្នុងប៉ុន្មានម៉ោងខាងមុខនេះ ។
ហេតុការណ៍នេះបណ្ដាលឲ្យលំនៅដ្ឋានចន្លោះពី ៣,០០០ ទៅ៦,០០០ ខ្នង ត្រូវបានរងការខូចខាត ខណៈរដ្ឋាភិបាលឈីលីក៏បានដាស់តឿនប្រជាជនកុំធ្វើដំណើរទៅតំបន់ដែលរងគ្រោះដោយភ្លើងឆេះនេះផងដែរ ។
ទន្ទឹមនោះ ប្រធានាធិបតីឈីលីលោក Gabriel Boric ក៏បានហោះហើរពីលើតំបន់ Valparaíso ដើម្បីវាយតម្លៃការខូចខាត និងបាននិយាយថា បម្រាមគោចរនឹងជួយរំដោះផ្លូវ និងអនុញ្ញាតឲ្យរថយន្តសង្គ្រោះបន្ទាន់ទៅដល់តំបន់ដែលរងផលប៉ះពាល់ទាន់ពេល ខណៈក្រុមអ្នកពន្លត់អគ្គីភ័យនិងបុគ្គលិកយោធាប្រហែល ១,៤០០ នាក់កំពុងត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះ ខណៈមូលហេតុនៃការឆេះកំពុងត្រូវបានស៊ើបអង្កេត ។
គួរបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះព្រៃនេះ គីជាករណីដ៏សាហាវនិងរងផលប៉ះពាល់បំផុត របស់ប្រទេសឈីលីក្នុងកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


