ព័ត៌មានអន្ដរជាតិ
ដឹងទេ យន្តហោះដែលធ្លាក់នៅ នេប៉ាល់ មានអាយុកាលប៉ុន្មានឆ្នាំ?
យោងតាមទិន្នន័យរបស់កម្មវិធីតាមដានការហោះហើរបានឲ្យដឹងថា យន្តហោះធុន ATR 72-500 របស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airline របស់ប្រទេសនេប៉ាល់ដែលធ្លាក់កាលពីថ្ងៃអាទិត្យ មានអាយុកាលចាស់មែនទែនគឺ ១៥ ឆ្នាំទៅហើយ ។

យន្តហោះធុននេះត្រូវបានគេដឹងថា បំពាក់ដោយឧបករណ៍បញ្ជូនរលកសញ្ញាចាស់ៗជាមួយនឹងទិន្នន័យដែលមិនគួរឲ្យទុកចិត្តបានឡើយ ហើយនៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន ATR ដែលជាក្រុមហ៊ុនផលិតយន្តហោះបារាំង-អ៊ីតាលី បាននិយាយថា ពួកគេក៏កំពុងធ្វើការស៊ើបអង្កេតលើការធ្លាក់នេះផងដែរ ។
មនុស្ស ៦៨ នាក់បានស្លាប់ នៅពេលជើងហោះហើរចេញពីទីក្រុង Kathmandu ឆ្ពោះទៅកាន់ទីក្រុងទេសចរណ៍ Pokhara បានធ្លាក់ និងឆេះកាលពីថ្ងៃអាទិត្យ ខណៈគេមិនទាន់ដឹងច្បាស់ថាតើ យន្តហោះនេះធ្លាក់បណ្តាលមកពីមូលហេតុអ្វីនោះទេ ។

ប៉ុន្តែឧបទ្ទវហេតុធ្លាក់យន្តហោះ មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសនេប៉ាល់ ។ ប្រជាជាតិហិមាល័យមួយនេះ សម្បូរទៅដោយភ្នំ ហើយមានទីតាំងពិបាកធ្វើដំណើរបំផុត ខណៈកង្វះការវិនិយោគលើយន្តហោះថ្មី និងបទប្បញ្ញត្តិមិនល្អ ក៏ត្រូវបានស្តីបន្ទោសផងដែរនាពេលកន្លងមក ។
ពាក់ព័ន្ធនឹងសោកនាដកម្មនេះដែរ ប្រទេសនេប៉ាល់ក៏បានប្រកាសកាន់ទុក្ខសម្រាប់ជនរងគ្រោះនៃគ្រោះមហន្តរាយផ្លូវអាកាសដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Guardian
ចុចអាន ៖ នេប៉ាល់ កាន់ទុក្ខជនរងគ្រោះ ក្នុងសោកនាដកម្មដែនអាកាសអាក្រក់បំផុត នារយៈពេល៣ទសវត្សរ៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


