ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជឿថា ប្រទេសដែលធុញទ្រាន់អាមេរិក នឹងបង្កើតប្លុកយោធាថ្មី ប្រឆាំងទីក្រុង វ៉ាស៊ីនតោន
លំហូរជំនួយយោធាឥតឈប់ឈរដល់ទីក្រុងកៀវបានបង្ហាញយ៉ាងច្បាស់ថា បណ្តាលោកខាងលិចកំពុងព្យាយាមធ្វើឲ្យរុស្ស៊ីអស់កម្លាំង ឬត្រូវខ្ទេចខ្ទី។ នេះបើតាមការកត់សម្គាល់របស់អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev កាលពីថ្ងៃអាទិត្យ។ ទោះបីជាយ៉ាងណាក៏ដោយ លោកជឿថា ទីបំផុត កិច្ចខិតខំប្រឹងប្រែងនេះ អាចរងការវាយបកដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។

លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះ បណ្តាប្រទេសមហាអំណាចលោកខាងលិច ប្តេជ្ញាបន្តគាំទ្រទីក្រុងកៀវ។
អតីតប្រធានាធិបតីរូបនេះបានសរសេរថា “ចំពោះកិច្ចប្រជុំនៅ Ramstein និងការបែងចែកសព្វាវុធធុនធ្ងន់ទៅឲ្យទីក្រុងកៀវ គ្មានអ្វីគួរឲ្យសង្ស័យទេដែរថា សត្រូវរបស់យើងកំពុងព្យាយាមធ្វើឲ្យយើងអស់កម្លាំង ឬអាចបំផ្លាញយើង”។

យ៉ាងណាក្តី ការអូសបន្លាយនៃអរិភាពក្នុងប្រទេសអ៊ុយក្រែន នៅទីបំផុតអាចនាំទៅដល់ការលេចចេញនូវប្លុកយោធាថ្មីមួយ ដែលប្រមូលផ្តុំទៅដោយប្រទេសដែលធុញទ្រាន់អាមេរិក។
លោក Medvedev លើកឡើងថា “រឿងបែបនេះ តែងតែកើតឡើងនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ អំឡុងពេលមានសង្រ្គាមយូរអង្វែង។ ហើយទីបំផុត សហរដ្ឋអាមេរិកនឹងបោះបង់ចោលអឺរ៉ុបចាស់ និងអ្វីដែលនៅសេសសល់។ ពិភពលោកនឹងវិលទៅរកលំនឹងម្តងទៀត”។

ទីក្រុងមូស្គូបានទទូចម្តងហើយម្តងទៀតឲ្យសម្ព័ន្ធភាពលោកខាងលិច បញ្ឈប់បញ្ជូនអាវុធទៅអ៊ុយក្រែន ដោយអះអាងថា ការធ្វើបែបនេះ នឹងគ្រាន់តែពន្យារពេលអរិភាពប៉ុណ្ណោះ មិនអាចផ្លាស់ប្តូរលទ្ធផលចុងក្រោយបានទេ។
មន្ត្រីជាន់ខ្ពស់រុស្ស៊ីក៏បានបញ្ជាក់ម្តងហើយម្តងទៀតផងដែរថា អ្វីដែលកំពុងកើតឡើងគឺជាសង្រ្គាមប្រូកស៊ីរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនមែនគ្រាន់តែជាជម្លោះជាមួយអ៊ុយក្រែនប៉ុណ្ណោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី គំរាមប្រើអាវុធមានឥទ្ធិពលសងសឹកលោកខាងលិច ដែលនឹងបង្កសោកនាដកម្មជាសកល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ