ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្កើនការវាយសង្គ្រុបនៅភាគខាងត្បូង អ៊ុយក្រែន បន្ថែមលើការលុកលុយនៅភាគខាងកើត
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កងកម្លាំងទីក្រុងមូស្គូបានបង្កើនការវាយសង្គ្រុបរបស់ខ្លួននៅតំបន់ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន បន្ថែមពីលើការវាយលុកនៅភាគខាងកើត ។

យោធាអ៊ុយក្រែនបានទទួលស្គាល់ថា រុស្ស៊ីពិតជាបានបង្កើនការវាយលុយនៅទីតាំងមួយចំនួននៃតំបន់ភាគខាងត្បូងអ៊ុយក្រែន ដោយប្រើមីស៊ីល និងការវាយប្រហារដោយក្រុមទាហានក្នុងអង្គភាពតូចៗដើម្បីដណ្តើមយកបន្ទាយ Bakhmut នៅតំបន់ Donetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ។
អភិបាលតំបន់ Luhansk ដែលនៅជិតតំបន់ Donetsk លោក Serhiy Haidai បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទោះយ៉ាងណា តំបន់របស់គាត់កំពុងត្រូវបានរំដោះបន្តិចម្តងៗហើយ ដោយកងកម្លាំងអ៊ុយក្រែន ទោះបីជាមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបែបនេះក៏ដោយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក៏នៅតែអង្វររកជំនួយពីបណ្ដាប្រទេសលោកខាងលិចឲ្យកាន់តែឆាប់កាន់តែល្អ ជាពិសេសគឺរថក្រោះប្រយុទ្ធ Leopard 2 របស់អាល្លឺម៉ង់ ហើយបើនៅតែពន្យារពេលបែបនេះទៀត គឺប្រៀបដូចជាកំពុងសម្លាប់ប្រជាជនអ៊ុយក្រែន ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះប្រទេសចំនួន ៥០ បានយល់ព្រមក្នុងការផ្គត់ផ្គង់សម្ភារយោធាដល់អ៊ុយក្រែនក្នុងតម្លៃរាប់ពាន់លានដុល្លារ ដែលរួមទាំងរថពាសដែក និងគ្រាប់បែកដើម្បីជួយដល់ទីក្រុងកៀវក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការសឹករបស់កងកម្លាំងរុស្ស៊ីដែលអូសបន្លាយពេលជិត ១ ឆ្នាំមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប៉ូឡូញ ថា ទោះ អាល្លឺម៉ង់ មិនជួយផ្ដល់អាវុធក៏ អ៊ុយក្រែន និងអឺរ៉ុប ឈ្នះសង្គ្រាមលើ រុស្ស៊ី ដែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


