ព័ត៌មានអន្ដរជាតិ
លោក បៃដិន បញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្ដាល ដើម្បីគោរពដល់អ្នកស្លាប់ក្នុងការបាញ់ប្រហារថ្ងៃចូលឆ្នាំ ចិន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្តាល ដើម្បីគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃការបាញ់ប្រហារដ៏ធំនៅក្នុងទីក្រុង Monterey Park រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។
លោក បៃដិន និយាយថា ទង់ជាតិក៏នឹងត្រូវបង្ហូតនៅគ្រប់មូលដ្ឋានយោធា និងនាវាកងទ័ពជើងទឹក ក៏ដូចជានៅស្ថានទូតអាមេរិក និងកន្លែងផ្សេងទៀតនៅបរទេសផងដែរ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ។
កាលពីល្ងាចថ្ងៃសៅរ៍ទី២១ ខែមករា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅឯស្ទូឌីយ៉ូរាំក្នុងស្រុកមួយក្នុងទីក្រុង Monterey Park ស្ថិតនៅភាគខាងកើតនៃទីក្រុង Los Angeles ដោយបានសម្លាប់មនុស្ស ១០ នាក់ និង ១០ នាក់ផ្សេងទៀតរងរបួស ។
ក្នុងហេតុការណ៍នោះ ប៉ូលិសបានកំណត់អត្តសញ្ញាណជនសង្ស័យជាខ្មាន់កាំភ្លើងថា ឈ្មោះ Huu Can Tran អាយុ ៧២ ឆ្នាំ ហើយក្រោយមកជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯងក្នុងរថយន្តពណ៌ស ដែលប៉ូលិសឡោមព័ទ្ធ ខណៈមន្ត្រីកំពុងដោះស្រាយជាមួយជនសង្ស័យនៅក្នុងសង្កាត់ Torrance ។
គួរបញ្ជាក់ថា Monterey Park គឺជាទីក្រុងមួយដែលមានមនុស្សប្រហែល ៦ ម៉ឺននាក់ស្ថិតនៅជាយភាគខាងកើតទីក្រុង Los Angeles ហើយអ្នកក្រុងភាគច្រើនគឺជាជនអន្តោប្រវេសន៍អាស៊ី ឬអ្នកជាប់សែស្រឡាយអាស៊ី ភាគច្រើនជាជនជាតិចិន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


