Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានថា អាមេរិក និង ណាតូ កំពុងដើរលើផ្លូវឆ្ពោះទៅកាន់ជម្លោះយោធាទ្រង់ទ្រាយធំ នៅអឺរ៉ុប 

បានផុស

នៅ

បេសកជនរងរុស្ស៊ីប្រចាំអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) បានព្រមានថា “គោលនយោបាយពង្រីកអាណានិគមនិយមសម័យទំនើបដែលមិនប្រុងប្រយ័ត្នរបស់អាមេរិក បានធ្វើឲ្យអឺរ៉ុប និងប្រហែលជាពិភពលោកទាំងមូល ធ្លាក់ចូលទៅក្នុងជម្លោះដ៏មហន្តរាយ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Maksim Buyakevich បានប្រាប់ក្រុមប្រឹក្សាអចិន្ត្រៃយ៍ OSCE កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមករាថា អរិភាពជាបន្ត នៃជម្លោះដែលកំពុងកើតនៅអ៊ុយក្រែន អាចឈានចូលទៅក្នុងសង្រ្គាមទ្រង់ទ្រាយធំដែលនឹងមិនមានអ្នកឈ្នះ។

ដោយលើកឡើងពីផែនការរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធទំនើបរាប់សិបគ្រឿងទៅឲ្យទីក្រុងកៀវ, អ្នកការទូតរូបនេះបានព្រមានថា “មេដឹកនាំសហរដ្ឋអាមេរិក និងរដ្ឋអតិថិជនរបស់អង្គការណាតូ បានខិតកាន់តែជិតបន្ទាត់ក្រហមហើយ”។

លោក Maksim Buyakevich

ស្របពេលជាមួយគ្នានោះ លោក Buyakevich បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាមេរិកពីការបង្កើនការប្រឈមមុខដាក់គ្នាផ្នែកយោធាដោយចេតនាក្នុងប្រទេសអ៊ុយក្រែន និងធ្វើឲ្យទីក្រុងកៀវ បើកសកម្មភាពយោធាប្រឆាំងនឹងប្រជាជនរុស្ស៊ី។

អ្នកការទូតរុស្ស៊ីបានព្រមានថា “នេះគឺជាផ្លូវត្រង់មួយចូលទៅក្នុងជម្លោះទ្រង់ទ្រាយធំនៅក្នុងទ្វីបអឺរ៉ុប ដែលប្រជាជនរស់នៅលើទ្វីបនេះទាំងអស់ ពិតជាចាញ់”។

យោងតាមលោក Buyakevich, ការសម្រេចចិត្តចុងក្រោយស្តីពីការប្រគល់អាវុធថ្មីឲ្យអ៊ុយក្រែន ដែលធ្វើឡើងដោយប្រទេសលោកខាងលិច នឹងធ្វើឲ្យពួកគេជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅនៅក្នុងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ ជាមួយកងទ័ពរុស្ស៊ី។ ការសម្រេចចិត្តទាំងនេះ អាចបណ្តាលឲ្យមានការកើនឡើងអរិភាពបន្ថែមទៀត និងសង្គ្រាមកាន់តែខ្លាំងក្លា ដែលនាំឲ្យជនរងគ្រោះជាជនស៊ីវិលកាន់តែច្រើន និងការបំផ្លិចបំផ្លាញកាន់តែខ្លាំង។

គួរបញ្ជាក់ជាថ្មី កាលពីដើមសប្តាហ៍នេះ ទាំងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្រកាសពីផែនការបញ្ជូនរថក្រោះទំនើបទៅឲ្យអ៊ុយក្រែន។ ប្រទេស​អូតង់​ផ្សេង​ទៀត ក៏​បានបង្ហាញ​ចេតនា​ស្រដៀង​គ្នា​នេះ​រួច​ទៅហើយ។ យ៉ាងណា រុស្ស៊ីបានឆ្លើយតបទៅវិញថា “ការចូលរួមដោយផ្ទាល់របស់ណាតូ ក្នុងជម្លោះនៅអ៊ុយក្រែនកាន់តែខ្លាំងឡើង”។ កន្លងមក ទីក្រុងមូស្គូបានព្រមានថា ការបន្តផ្គត់ផ្គង់សព្វាវុធរបស់បស្ចិមលោកដល់ទីក្រុងកៀវ នឹងបង្កហានិភ័យដល់ជម្លោះយោធាដោយផ្ទាល់រវាងរុស្ស៊ី និងណាតូ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាល្លឺម៉ង់ បញ្ជាក់ពេលវេលា បញ្ជូនរថក្រោះ Leopard 2 ទៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម