ព័ត៌មានអន្ដរជាតិ
លោក Lavrov ៖ ណាតូ លូកដៃក្នុងសង្គ្រាមកូនកាត់ប្រឆាំង រុស្ស៊ី យូរណាស់មកហើយ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry កាលពីថ្ងៃអង្គារថា អង្គការណាតូបានលូកដៃចូលរួមក្នុងសង្គ្រាមកូនកាត់ប្រឆាំងនឹងរុស្ស៊ីអស់រយៈពេលជាយូរណាស់មកហើយ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “លោកខាងលិចចាត់ទុកការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ជាសកម្មភាពត្រឹមត្រូវ និងស្របច្បាប់របស់ពួកគេ ហើយពួកគេគិតថា ការផ្គត់ផ្គង់សព្វាវុធទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវដើម្បីទប់ទល់ជាមួយរុស្ស៊ី គឺជាផ្លូវឆ្ពោះទៅរកសន្តិភាព” ។
ទន្ទឹមនោះ លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា ទីក្រុងមូស្គូកំពុងចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ការប៉ុនប៉ងប្រែក្លាយអ៊ុយក្រែន ទៅជាការគំរាមកំហែងកាន់តែធ្ងន់ធ្ងរចំពោះសន្តិសុខរបស់រុស្ស៊ី ។

លោក Lavrov បានគូសបញ្ជាក់ថា រុស្ស៊ីកំពុងឃ្លាំមើលដំណើរការនេះ ខណៈកងកម្លាំងប្រដាប់អាវុធរុស្ស៊ីក៏ចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់ផែនការរបស់លោកខាងលិចមិនឲ្យសម្រេចបានផងដែរ ។
ស្របពេលជាមួយគ្នានេះ ការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីខាងលើកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Vyacheslav Volodin ប្រធានសភាជាន់ទាបរបស់រុស្ស៊ី ឬ State Duma កាលពីថ្ងៃអាទិត្យ ក៏បានចោទប្រកាន់អង្គការណាតូដែរថា កំពុងប្រើប្រាស់អ៊ុយក្រែនជាកន្លែងហ្វឹកហាត់ដើម្បីធ្វើតេស្តអាវុធ និងសាកល្បងវិធីថ្មីនៃសង្រ្គាមរបស់ពួកគេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ក្រៅពីរថក្រោះ អ៊ុយក្រែន ចង់បាននាវាមុជទឹក និងនាវាចម្បាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


