Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមាន អ៊ុយក្រែន ប្រយ័ត្នផ្ទុះសង្គ្រាមសាសនាដ៏ធំមួយទៀតនៅ អឺរ៉ុប

បានផុស

នៅ

លោក Gennady Askaldovich អ្នកតំណាងពិសេសនៃក្រសួងការបរទេសរុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគោរពសិទ្ធិសេរីភាពខាងសាសនាបានប្រាប់សារព័ត៌មាន Sputnik ថា ការធ្វើទុក្ខបុកម្នេញរបស់ទីក្រុងកៀវលើវិហារគ្រិស្តអូស្សូដក់ អាចបណ្តាលឲ្យមានជម្លោះផ្ទៃក្នុងផ្នែកសាសនាដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់អឺរ៉ុប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែមករា លោក Askaldovich បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ថា រុស្ស៊ីមានព័ត៌មានអំពីគំនិតផ្តួចផ្តើមមួយចំនួនសម្រាប់ការរំលាយចោលទាំងស្រុងនូវវិហារគ្រិស្តអូស្សូដក់ពីសំណាក់ប្រទេសអ៊ុយក្រែន ។

លោក Askaldovich បានបញ្ជាក់ថា “លោកខាងលិចបានបើកការវាយប្រហារដ៏ធំមួយលើជនជាតិរុស្ស៊ី រួមទាំងតំណាងនៃវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ីផងដែរ ហើយចាប់តាំងពីពេលនោះមក បព្វជិតនៃព្រះវិហារសាសនាមួយនេះ ទទួលរងសម្ពាធខាងសីលធម៌ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ” ។

ជាចុងក្រោយលោកបានកត់សម្គាល់ថា អ៊ុយក្រែនក៏បានបង្ខំបព្វជិតគ្រិស្តអូស្សូដក់ទាំងនោះ ឲ្យថ្កោលទោសយ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការសឹករបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ក៏ដូចជាជំរុញឲ្យគោលនយោបាយរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន កាត់ផ្តាច់ទំនាក់ទំនងជាមួយវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី និងឲ្យគាំទ្រវិហារគ្រិស្តអូស្សូដក់របស់អ៊ុយក្រែនជំនួសវិញជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ក្រៅពីរថក្រោះ អ៊ុយក្រែន ចង់បាននាវាមុជទឹក និងនាវាចម្បាំងបន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម