ព័ត៌មានអន្ដរជាតិ
ថៃបង្ក្រាបថ្នាំញៀនជាង៣លានគ្រាប់ដែលត្រៀមបញ្ជូនទៅភាគខាងត្បូងនៃប្រទេស
ថ្នាំញៀនប្រភេទយ៉ាម៉ា ប្រមាណជាង៣លានគ្រាប់ត្រូវបានកម្លាំងសមត្ថកិច្ចថៃស្ទាក់ចាប់បាន ខណ:ដែលក្រុមឈ្មួញបានបញ្ជូនថ្នាំទាំងនេះតាមរថយន្តធុនធ្ងន់មួយគ្រឿងក្នុងទិសដៅឆ្ពោះទៅកាន់ភាគខាងត្បូងនៃប្រទេស។

កិច្ចប្រតិបត្តិការដោយបានដាក់កម្លាំងចាំស្ទាក់មុខសញ្ញាសង្ស័យនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ ត្រង់បរិវេណលើកំណាត់ផ្លូវជាតិ ក្នុងខេត្តសមុទ្រសុងក្រាម ដោយសារតែសមត្ថកិច្ចទទួលបាននូវសេចក្តីរាយការណ៍ថា រថយន្តនេះគឺដឹកថ្នាំញៀនចេញពីខេត្តសារ:បុរី ឆ្ពោះទៅកាន់ខេត្តសមុទ្រសាខន និងបន្តទៅភាគខាងត្បូងនៃប្រទេសថៃ ទើបកម្លាំងសមត្ថកិច្ចខេត្តសមុទ្រសុងក្រាមចេញប្រតិបត្តិការតែម្តង។

ក្រោយពីបានត្រួតពិនិត្យទៅលើរថយន្តធុនធ្ងន់នោះរួចមក សមត្ថកិច្ចបានរកឃើញមានថង់ខ្មៅចំនួន៣០ថង់ ដោយមានការរៀបចំដាក់ការ៉ុងអង្ករព័ទ្ធជុំវិញផង ដើម្បីបិទបាំងភ្នែកសមត្ថកិច្ច។ នៅក្នុងនោះគឺមានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ជាង៣លានគ្រាប់។

សមត្ថកិច្ចបានអះអាងថា មួយរយ:ចុងក្រោយនេះ សមត្ថកិច្ចបង្ក្រាបបានកាន់តែច្រើន ឯបទល្មើសគ្រឿងញៀន ក៏កាន់តែកើនខ្លាំងណាស់ដែរ ដែលថ្នាំញៀនប្រភេទយ៉ាម៉ា ចូលមកប៉ុន្មានគឺត្រូវចែកចាយក្នុងស្រុកទាំងអស់ ដោយឡែកប្រភេទម៉ាទឹកកក គឺយកប្រទេសថៃជាកន្លែងឆ្លងកាត់ ដើម្បីបន្តទៅប្រទេសទី៣ទៀត ។

ក្រោយពីបង្ក្រាបបាន បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនមុខសញ្ញារួមទាំងវត្ថុតាងទៅកានតុលាការ និងបន្តការស្រាវជ្រាវរកមុខសញ្ញាដែលនៅពីក្រោយខ្នងនៃការជួញដូរថ្នាំញៀនទាំងនេះ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


