ព័ត៌មានអន្ដរជាតិ
លោក Zelenskyy បណ្ដេញមន្ត្រីជាន់ខ្ពស់មួយរូប និងអះអាងថា កំពុងសម្អាតអំពើពុករលួយ
កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចេញក្រឹត្យមួយបណ្តេញឥស្សរជនសន្តិសុខជាន់ខ្ពស់ម្នាក់ ហើយលោកអះអាងដាច់ដោយឡែកថា លោកកំពុងលុបបំបាត់រដ្ឋាភិបាលស្អុយក្នុង។

តាមពិតការបណ្ដេញនេះ មិនមែនជាលើកទី១នោះទេ ត្បិតប៉ុន្មានសប្ដាហ៍មុន អាជ្ញាធរអ៊ុយក្រែនបានបណ្តេញមន្ត្រីរាប់សិបនាក់មកហើយ ហើយក៏បានបើកការស៊ើបអង្កេតដើម្បីវែកមុខជនពុករលួយនៅក្នុងប្រទេសផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមក្រឹត្យខ្លីមួយចេញដោយការិយាល័យប្រធានាធិបតី មន្ត្រីដែលលោក Zelenskyy បានបណ្តេញចេញពីជួររដ្ឋាភិបាលគឺ Ruslan Dziuba ជាមេបញ្ជាការរងនៃកងការពារជាតិ។ ប៉ុន្តែចំពោះហេតុផលជាក់លាក់នៃការទម្លាក់មន្ត្រីជាន់ខ្ពស់រូបនេះ ពុំមានបញ្ជាក់ច្បាស់ឡើយ លោកប្រធានាធិបតីគ្រាន់តែនិយាយដោយប្រយោលថា ខ្លួនកំពុងបោសសម្អាតមន្ត្រីពុករលួយ។
នៅក្នុងជំនួបជាមួយមន្ត្រីការពារជាតិ និងមន្ត្រីមហាផ្ទៃ លោក Zelenskyy បានជម្រុញសមាជិកក្រោមឱវាទឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ុនប៉ងពីខាងក្រៅ ឬខាងក្នុងផ្ទាល់ ដើម្បីធានាសន្តិសុខជាតិពេញលេញ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនធ្លាប់និយាយកាលពីថ្ងៃព្រហស្បតិ៍មុនថា មន្ត្រីរាប់រយនាក់នៅក្រសួង និងនៅក្នុងកងកម្លាំងប្រដាប់អាវុធត្រូវបានដាក់វិន័យ កាលពីឆ្នាំ២០២២ បន្ទាប់ពីសវនកម្មផ្ទៃក្នុង ហើយពួកគេនឹងគ្មានឱកាសលើកលែងទោសចំពោះអំពើពុករលួយរបស់ពួកគេឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ នាយករដ្ឋមន្ត្រីកាណាដា បញ្ជាយន្តហោះអាមេរិកបាញ់ទម្លាក់វត្ថុអាថ៌កំបាំង នៅលើទឹកដីខ្លួន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


