ព័ត៌មានអន្ដរជាតិ
យោធា ចិន បាញ់ឡាស៊ែរដាក់នាវាឆ្មាំសមុទ្រ ហ្វីលីពីន បង្កឲ្យនាវិកមួយចំនួនមានបញ្ហាភ្នែក
ប្រទេសហ្វីលីពីនបានចោទប្រកាន់នាវាឆ្មាំសមុទ្រចិនមួយគ្រឿងដែលកំពុងធ្វើដំណើរក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង បានបាញ់ឡាស៊ែរដាក់នាវាល្បាតរបស់ខ្លួន នៅជិតច្រាំងសមុទ្រនៃកោះ Spratly កាលពីថ្ងៃទី ៦ ខែកុម្ភៈ ។

រដ្ឋាភិបាលហ្វីលីពីនបានកត់សម្គាល់ថា នាវាចិនបានបាញ់ឡាស៊ែរពណ៌បៃតងកម្រិតយោធាទៅលើនាវាល្បាតហ្វីលីពីនចំនួន ២ ដង ដោយបណ្ដាលឲ្យនាវិកហ្វីលីពីនមួយចំនួននៅលើនាវាមានបញ្ហាភ្នែក ចំពោះទង្វើបង្កហេតុនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានថ្កោលទោសទីក្រុងប៉េកាំង ហើយបានពិពណ៌នាអំពីសកម្មភាពរបស់ប្រទេសចិនថា “មិនយកចិត្តទុកដាក់ និងជាការរំលោភយ៉ាងច្បាស់លាស់ចំពោះសិទ្ធិអធិបតេយ្យភាពហ្វីលីពីន” ។

នាវាឆ្មាំឆ្នេរហ្វីលីពីនកំពុងធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋានយោធាមួយនៅតំបន់នោះ ដើម្បីផ្តល់ការផ្គត់ផ្គង់ដល់បុគ្គលិករបស់ខ្លួន ខណៈកន្លងមក ចិនក៏ធ្លាប់បានរារាំងនាវាផ្គត់ផ្គង់ហ្វីលីពីនផងដែរ ហើយវាបានបង្កភាពតានតឹងជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ ជាពិសេសការទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូង ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា “នាវាចិនបានឆ្លើយតបចំពោះរឿងនេះប្រកបដោយវិជ្ជាជីវៈជាមួយនឹងការអត់ធ្មត់ ហើយវាក៏ស្របតាមច្បាប់របស់ប្រទេសចិន និងច្បាប់អន្តរជាតិផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


