ព័ត៌មានអន្ដរជាតិ
ប្រទេសអតីតសាធារណរដ្ឋសូវៀតចោទ រុស្ស៊ី ថាកំពុងផ្ដួលរំលំរដ្ឋាភិបាលរបស់ខ្លួន
ប្រធានាធិបតីប្រទេសម៉ុលដាវីលោកស្រី Maia Sandu បានចោទប្រកាន់រុស្ស៊ីថា កំពុងរៀបចំផែនការដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី បន្ទាប់ពីប្រទេសជិតខាងអ៊ុយក្រែន ក្លាយជាឧទាហរណ៍ស្រាប់ ។

លោកស្រី Sandu បាននិយាយកាលពីថ្ងៃអង្គារថា ផែនការនេះ គឺពាក់ព័ន្ធនឹងការបញ្ជូនបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលពីប្រទេសរុស្ស៊ី បេឡារុស និងបណ្តាប្រទេសផ្សេងទៀត ដើម្បីព្យាយាមជំរុញការតវ៉ារបស់ជនស៊ីវិល និងវាយប្រហារអគាររដ្ឋាភិបាលក្នុងប្រទេសម៉ុលដាវី ។
លោកស្រី Sandu បានបញ្ជាក់ទៀតថា គោលបំណងរបស់រុស្ស៊ី គឺដើម្បីបង្អាក់ក្តីសង្ឃឹមរបស់ប្រទេសអតីតសាធារណរដ្ឋសូវៀតមួយនេះ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ហើយដាក់ប្រទេសជាតិស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឆ្លើយតបទៅវិញកាលពីថ្ងៃអង្គារ ដោយហៅការអះអាងរបស់ម៉ុលដាវីថា “គ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ទាល់តែសោះ” ។
លោកស្រី Zakharova បាននិយាយថា បណ្តាប្រទេសលោកខាងលិច និងអ៊ុយក្រែន បានធ្វើការចោទប្រកាន់ដោយមិនអាចទទួលយកបាន ហើយបន្ទាប់មកប្រើប្រាស់វាដើម្បីបង្ហាញពីភាពត្រឹមត្រូវ ទាំងដែលខ្លួនកំពុងប្រព្រឹត្តខុសច្បាប់ ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីមក, ប្រទេសម៉ុលដាវី បានបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីកាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានរំលោភលើដែនអាកាសរបស់ខ្លួន ក្នុងអំឡុងពេលវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


