ព័ត៌មានអន្ដរជាតិ
តាមពិតយន្តហោះ Boeing ដែលធ្លាក់ក្នុងឥណ្ឌូនេស៊ីអាក់ខានហោះហើរជិតមួយឆ្នាំមកហើយ
អ្នកមុជទឹករបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ីដែលស្វែងរកយន្តហោះនៅបាតមហាសមុទ្រកាលពីថ្ងៃអង្គារបានរកឃើញឧបករណ៍ថតទិន្នន័យហោះហើរពីយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ដែលបានធ្លាក់ចូលសមុទ្រកោះ Java ជាមួយនឹងមនុស្ស ៦២ នាក់នៅលើយន្តហោះនោះ ។
ឧបករណ៍នេះត្រូវបានគេរំពឹងថានឹងជួយអ្នកស៊ើបអង្កេតកំណត់នូវអ្វីដែលបណ្តាលឲ្យយន្តហោះ Boeing 737-500 ធ្លាក់ចូលទៅក្នុងមហាសមុទ្រ នៅពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុងហ្សាការតានៅរយៈកម្ពស់ជាង ៣,០០០ ម៉ែត្រកាលពីថ្ងៃសៅរ៍ ។

ក្រុមមន្រ្តីបាននិយាយថា យន្តហោះដែលមានអាយុកាល ២៦ ឆ្នាំមួយនេះបានផុតសេវាកម្មហោះហើរ និងមិនបានហោះហើរដឹកអ្នកដំណើរជិត ៩ ខែមកហើយ ដោយសារតែរោគរាតត្បាតនៃជំងឺកូវីដ ១៩ ហើយវាបានបន្តការហោះហើរពាណិជ្ជកម្មតិចតួចប៉ុណ្ណោះកាលពីខែធ្នូឆ្នាំមុន ។
យោងតាមទិន្នន័យរបស់ក្រសួងដឹកជញ្ជូនបានឲ្យដឹងថា យន្តហោះនេះមិនបានហោះហើរតាំងពីថ្ងៃទី ២៣ ខែមីនាដល់ថ្ងៃទី ១៩ ខែធ្នូ ។

ដូចនៅក្នុងប្រទេសជាច្រើនដែរឧស្សាហកម្មអាកាសចរណ៍របស់ឥណ្ឌូនេស៊ីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតមួយនេះដោយមានការរឹតត្បិតការធ្វើដំណើរ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃអ្នកដំណើរ ។
លោក Novie Riyanto អគ្គនាយកដឹកជញ្ជូនតាមផ្លូវអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានផ្ញើសារបញ្ជាមួយដែលតម្រូវឲ្យប្រតិបត្តិករនៃម៉ូដែលយន្ដហោះ Boeing 737 ផ្សេងៗគ្នាក្នុងនោះមានទាំងយន្ដហោះ Boeing 737-500 ត្រូវធ្វើការត្រួតពិនិត្យម៉ាស៊ីនមុនពេលដែលពួកគេអាចហោះហើរម្តងទៀត បន្ទាប់ពីផុតពីសេវាកម្ម ។

លោកបាននិយាយថា យន្ដហោះនេះត្រូវបានត្រួតពិនិត្យនៅថ្ងៃទី ២ ខែធ្នូ រួមទាំងការត្រួតពិនិត្យភាពច្រេះនៃម៉ាស៊ីន ហើយត្រូវបានក្រសួងដឹកជញ្ជូនប្រកាសថាមានលក្ខណៈអំណោយផលនៅថ្ងៃទី ១៤ ខែធ្នូ ។
យោងតាមទិន្នន័យរបស់ក្រសួងបានឲ្យដឹងថា យន្ដហោះនេះបានហោះហើរដំបូងដោយគ្មានដឹកអ្នកដំណើរនៅថ្ងៃទី ១៩ ខែធ្នូ និងបានបន្តការហោះហើរពាណិជ្ជកម្មនៅថ្ងៃទី ២២ ខែធ្នូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CTVNews
ចុចអាន ៖ ឥណ្ឌូនេស៊ីស្រង់បានប្រអប់ខ្មៅពីយន្តហោះដែលធ្លាក់
ចុចអាន ៖ ឥណ្ឌូនេស៊ី បញ្ចេញវីដេអូមួយទៀតអំពីប្រតិបត្តិការរុករកបំណែកយន្តហោះនៅបាតសមុទ្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ