ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ពីប្រទេសដែលត្រូវចរចាជាមួយ ដើម្បីដោះស្រាយវិបត្តិនៅ អ៊ុយក្រែន
តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក Vasily Nebenzya បាននិយាយនៅក្នុងសម័យប្រជុំពិសេសស្តីពីអ៊ុយក្រែនកាលពីពេលថ្មីៗនេះថា កិច្ចចរចាលើការដោះស្រាយវិបត្តិនៅអ៊ុយក្រែនគួរតែធ្វើឡើងជាមួយសហរដ្ឋអាមេរិក មិនមែនជាមួយទីក្រុងកៀវនោះទេ ។

អ្នកការទូតរូបនេះបាននិយាយថា “ដំណើរការស្វែងរកសន្តិភាពដើម្បីដោះស្រាយស្ថានការណ៍ទាំងមូលនេះ ពោរពេញទៅដោយផលវិបាកអវិជ្ជមានបំផុតសម្រាប់មនុស្សជាតិទាំងអស់ ព្រោះថា នៅក្នុងព្រឹត្តិការណ៍នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូនៅពេលនេះ មិនគួរធ្វើឡើងរវាងរុស្ស៊ី និងអ៊ុយក្រែនទៀតនោះទេ ប៉ុន្តែគឺរវាងរុស្ស៊ី និងសមូហភាពលោកខាងលិច” ។
លោក Nebenzya បានបន្ថែមថា “គ្រប់គ្នាដឹងហើយ អាមេរិកជាអ្នកនៅក្រោយរដ្ឋាភិបាលទីក្រុងកៀវ ប៉ុន្តែទោះជាយ៉ាងណា យើងត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកដំណោះស្រាយការទូត និងដោះស្រាយរយៈពេលវែងចំពោះវិបត្តិនេះ” ។

បេសកជនរូបនេះបានកត់សម្គាល់ថា សត្រូវរបស់យើងមិនទាន់បានដឹងពីសមត្ថភាពថាមពលនុយក្លេអ៊ែររបស់យើងនោះទេ ទើបពួកគេចង់កម្ចាត់យើង ហើយនេះជាមូលហេតុដែលយើងត្រូវដោះស្រាយផ្នែកយោធា ដោយចាប់ផ្តើមប្រតិបត្តិការសឹកកាលពីមួយឆ្នាំមុននេះ” ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានដល់ខួប ១ ឆ្នាំហើយ បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin ប្រកាសបើកការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ប្រទេសអឺរ៉ុបមួយថា អ៊ុយក្រែន ក៏មិនចាញ់ ឯរុស្ស៊ី ក៏មិនឈ្នះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


