ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង រៀបចំកិច្ចប្រជុំបន្ទាន់ ខណៈលេចឮថា ប្រជាជនកំពុងអត់ឃ្លានដល់ស្លាប់
ប្រទេសកូរ៉េខាងជើង បានបើកកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មករដែលកំពុងកាន់អំណាច ដើម្បីពិភាក្សាជាចម្បងលើគោលនយោបាយកសិកម្ម ខណៈក្រុមអ្នកសង្កេតការណ៍និយាយថា កិច្ចប្រជុំនេះបង្ហាញថា ស្ថានភាពស្បៀងអាហារក្នុងប្រទេសនេះ កាន់តែអាក្រក់ទៅៗ។

ទូរទស្សន៍កណ្តាលកូរ៉េ គ្រប់គ្រងដោយរដ្ឋបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ ដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យទី២៦ខែកុម្ភៈ។
ទូរទស្សន៍នេះផ្សាយថា ក្រុមមន្ត្រីចូលរួម នឹងធ្វើការវិភាគនិងពិនិត្យមើលកម្មវិធីសម្រាប់ “បដិវត្តន៍ជនបទក្នុងយុគសម័យថ្មី”។ កូរ៉េខាងជើង បានចាប់ផ្តើមកម្មវិធីនេះកាលពីឆ្នាំមុន ដោយនិយាយថា កម្មវិធីនឹងដោះស្រាយបញ្ហាស្បៀងអាហាររបស់ប្រទេសទាំងមូល។

កិច្ចប្រជុំពេញអង្គកាលពីមុនរបស់គណៈកម្មាធិការនេះ បានធ្វើឡើងកាលពីចុងឆ្នាំមុន។ វាជារឿងកម្រដែលកូរ៉េខាងជើង រៀបចំកិច្ចប្រជុំបែបនេះពីរដងក្នុងរយៈពេលត្រឹមពីរខែ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះកើតឡើង បន្ទាប់ពីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនិយាយថា ប្រជាជនកំពុងអត់ឃ្លានដល់ស្លាប់នៅតំបន់ខ្លះនៃប្រទេសកូរ៉េខាងជើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ កូរ៉េខាងជើង ព្រមានថា បើអាមេរិកនៅតែបន្តអរិភាព នោះគឺស្មើនឹងការប្រកាសសង្គ្រាម

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន