ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ព្រមានថា បើអាមេរិកនៅតែបន្តអរិភាព នោះគឺស្មើនឹងការប្រកាសសង្គ្រាម
ប្រទេសកូរ៉េខាងជើង បានព្រមានអាមេរិកថា ការអនុវត្តអរិភាពនិងការញុះញង់ជាបន្តរបស់ខ្លួនមិនគោរពចំពោះការតវ៉ាម្តងហើយម្តងទៀតរបស់ទីក្រុងព្យុងយ៉ាង អាចនឹងត្រូវបានចាត់ទុកថាជា “ការប្រកាសសង្រ្គាម”។ ការព្រមាននេះ ធ្វើឡើងដោយលោក Kwon Jong-gun អគ្គនាយកនៃនាយកដ្ឋានកិច្ចការសហរដ្ឋអាមេរិក របស់ក្រសួងការបរទេសកូរ៉េខាងជើង។

លោកនិយាយថា “មធ្យោបាយតែមួយគត់ដើម្បីបំបាត់វដ្តដ៏កាចសាហាវ នៃការកើនឡើងភាពតានតឹងផ្នែកយោធានៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ជុំវិញនោះ គឺទីក្រុងវ៉ាស៊ីនតោន ត្រូវបោះបង់ចោលផែនការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រនៅកូរ៉េខាងត្បូង ហើយបញ្ចប់ការធ្វើសមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្ត”។
ក្នុងសេចក្តីថ្លែងការណ៍របស់គាត់ លោក Kwon Jong-gun ក៏បានបរិហារផងដែរចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបើកសម័យប្រជុំស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ដោយចោទថា ក្រុមប្រឹក្សានេះត្រូវបានអាមេរិក យកធ្វើជាឧបករណ៍។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនៅថ្ងៃទី២៤ខែកុម្ភៈ, កងទ័ពប្រជាជនកូរ៉េ បានបាញ់សាកល្បងមីស៊ីល Hwasal-2 ចំនួន៤គ្រាប់ចេញពីទីក្រុង Kim Chaek ភាគឦសាន សំដៅទៅសមុទ្រជប៉ុន។
ការបាញ់បង្ហោះនេះធ្វើឡើង ចំពេលនៃសមុទ្ធសង្គ្រាមដែលរៀបចំដោយមន្ទីរបញ្ចកោណ ដោយមានការចូលរួមពីកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង។ សមយុទ្ធនោះ គឺផ្តោតលើសេណារីយ៉ូសម្មតិកម្មនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ កូរ៉េ ខាង ជើង បាញ់ មីស៊ីល៤គ្រាប់ ដើម្បី បង្ហាញ សមត្ថភាព វាយ ប្រហារ នុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?