ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន ព្រមានសមយុទ្ធរវាង អាមេរិក និងកូរ៉េខាងត្បូង
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញការព្រមានដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មុនពេលសមយុទ្ធយោធារួមគ្នា ដែលប្រទេសទាំងពីរគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ។

លោកស្រី គីម យូជុង បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ KCNA នៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងតែងតែតាមដានសកម្មភាពដែលធ្វើឡើងដោយយោធាអាមេរិក និងកូរ៉េខាងត្បូង ជាពិសេសការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលប្រទេសទាំងពីរនឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមីនា ។
លោកស្រី គីម បាននិយាយថា តំបន់ប៉ាស៊ីហ្វិកមិនមែនជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ឬជប៉ុននោះទេ ។ លោកស្រីបានព្រមានថា រាល់ការឆ្លើយតបយោធាចំពោះការសាកល្បងអាវុធយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង នឹងត្រូវបានចាត់ទុកថាជា “ការប្រកាសសង្គ្រាមយ៉ងច្បាស់ក្រឡែត” ។

លោកស្រីបានបន្ថែមថា កូរ៉េខាងជើងតែងតែរង់ចាំដើម្បីចាត់វិធានការសមស្រប រហ័ស និងលើសលប់គ្រប់ពេលវេលា ដោយយោងតាមការវិនិច្ឆ័យរបស់ប្រទេស ។
គួរបញ្ជាក់ថា កន្លងមកលោកស្រី គីម ក៏បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែមុនផងដែរថា កូរ៉េខាងជើងអាចនឹងប្រើប្រាស់មហាសមុទ្រប៉ាស៊ីហ្វិកជា “ទីតាំងបាញ់ប្រហារ” ដើម្បីឆ្លើយតបទៅនឹងសកម្មភាពណាមួយរបស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ