ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនគ្រាប់មីស៊ីលដែល រុស្ស៊ី បាញ់ស្រោចលើ អ៊ុយក្រែន ពីម្សិលមិញ
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់ស្រោចមីស៊ីលចំនួន ៨១ គ្រាប់ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ចំនួន ៦ គ្រាប់ និងយន្តហោះដ្រូនចំនួន ៨ គ្រឿង ក្នុងអំឡុងពេលនៃការវាយប្រហារទៅលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

ទន្ទឹមនោះ អភិបាលក្រុងកៀវលោក Vitali Klitschko បានឲ្យដឹងដែរថា គោលដៅក្នុងការវាយប្រហាររបស់រុស្ស៊ី គឺផ្ដោតលើបណ្ដាញថាមពលរបស់ប្រទេស ជាពិសេសគឺរោងចក្រនុយក្លេអ៊ែរ Zaporizhzhia តែម្ដង ខណៈវាក៏បណ្ដាលឲ្យមនុស្សយ៉ាងតិច ៩ នាក់បានស្លាប់ផងដែរ ។
លោក Klichko បានសរសេរបង្ហោះនៅលើបណ្ដាញ Telegram ថា “ការវាយប្រហារលើរោងចក្រនេះ ក៏បណ្ដាលឲ្យប្រជាពលរដ្ឋ ១៥ ភាគរយមិនមានអគ្គិសនីប្រើប្រាស់ផងដែរ ខណៈម៉ាស៊ីនភ្លើងបម្រុងរបស់ប្រទេសមានសមត្ថភាពបំភ្លឺភ្លើងបានតែ ១០ ថ្ងៃប៉ុណ្ណោះ ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ពីការផ្ទុះដ៏ខ្លាំងក្លានៅក្នុងរដ្ឋធានីអ៊ុយក្រែន ជាមួយនឹងផ្សែងដ៏ខ្មួលខ្មាញ់ហោះឡើងលើមេឃ ។ យោងតាមលោក Klichko បានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅក្នុងសង្កាត់ Goloseyevsky និងសង្កាត់ Svyatoshinsky ក្នុងទីក្រុងកៀវ ។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលស្រោចលើកចុងក្រោយបង្អស់របស់រុស្ស៊ីនៅពេលនេះ គឺជាការវាយប្រហារធ្ងន់ធ្ងរបំផុតលើប្រទេសអ៊ុយក្រែន មិនធ្លាប់សោះនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ទីបំផុត រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដ៏កម្រ ស្រោចលើអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


