ព័ត៌មានអន្ដរជាតិ
វីដេអូថតជាប់ស្តែងៗ ឧទ្ធម្ភាគចក្រយោធាកូឡុំប៊ីធ្លាក់ បណ្តាលឲ្យមន្ត្រីជាន់ខ្ពស់ច្រើននាក់ស្លាប់
ឧទ្ធម្ភាគចក្រយោធាកូឡុំប៊ីមួយគ្រឿង ដែលដឹកមន្ត្រីជាន់ខ្ពស់៤នាក់ បានធ្លាក់កាលពីរសៀលថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សទាំងអស់នៅក្នុងនោះ។ នេះបើតាមការបញ្ជាក់ពីលោកប្រធានាធិបតី Gustavo Petro។

វីដេអូដ៏រន្ធត់បង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីពេលដែលឧទ្ធម្ភាគចក្រធ្លាក់ចូលទៅក្នុងព្រៃនៅតំបន់ Quibdó នៃទីក្រុងChocó។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការធ្លាក់ នៅឡើយទេ។

លោកប្រធានាធិបតី Petro បានសរសេរនៅលើ Twitter ថា “វាជារឿងដ៏សោកសៅ ដែលមិនមានអ្នកនៅរស់រានមានជីវិតក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនៅ Quibdó”។
ក្រោយការធ្លាក់យន្តហោះ លោក Petro ក៏បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន បន្តការស៊ើបអង្កេតផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វីដេអូ ថតជាប់ ឧទ្ធម្ភាគចក្រ ២គ្រឿងហោះទៅបុកគ្នានៅ អូស្រ្តាលី សម្លាប់មនុស្សច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


