ព័ត៌មានអន្ដរជាតិ
រដ្ឋទាំង៥០របស់អាមេរិកកំពុងប្រុងជើងការខ្ពស់ ចំពោះបាតុកម្មហិង្សាប្រដាប់អាវុធ
រដ្ឋទាំង៥០របស់អាមេរិកនិងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី កំពុងស្ថិតក្នុងការប្រុងជើងការខ្ពស់ចំពោះបាតុកម្មហិង្សាដែលអាចកើតមាននៅចុងសប្តាហ៍នេះ មុនពេលលោកប្រធានាធិបតី Joe Biden ស្បថចូលកាន់តំណែងនៅថ្ងៃពុធ។

កងទ័ពឆ្មាំជាតិមកពីទូទាំងប្រទេសកំពុងត្រូវបានបញ្ជូនទៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីរារាំងកុំឲ្យមានកុបកម្មកើតឡើងម្តងទៀត ដូចកាលពីថ្ងៃទី៦ខែមករា។
FBI បានព្រមានអំពីការហែក្បួនប្រដាប់អាវុធដោយក្រុមបាតុករដែលគាំទ្រលោក Trump នៅក្នុងរដ្ឋទាំង៥០។

ឧទ្យាន National Mall ក្នុងទីក្រុងវ៉ាស៊ីនតោនត្រូវបានបិទខណៈ របាំងការពារត្រូវបានដាក់នៅតាមដងផ្លូវនានាក្នុងរដ្ឋធានី ចំពេលមានការរឹតបន្តឹងសន្តិសុខ។
ប៉ូលិសបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា បុរសម្នាក់នៅរដ្ឋ Virginia ត្រូវបានចាប់ខ្លួននៅមួយថ្ងៃមុននោះ ដោយមានកាំភ្លើងខ្លីចំនួន២ដើមនិងគ្រាប់មិនបានចុះបញ្ជីចំនួន៥០៩គ្រាប់ ខណៈគាត់បានព្យាយាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសកាពីតូល។

ប៉ូលិសបាននិយាយថា គាត់មានកាន់ប័ណ្ណដែលមិនមែនចេញដោយរដ្ឋាភិបាល។
ឆ្លើយតបនៅលើបណ្តាញសង្គម Twitter តំណាងរាស្រ្តឈ្មោះ Don Beyer នៃរដ្ឋ Virginia បាននិយាយថា “គ្រោះថ្នាក់មានពិត” ហើយលោកបានជំរុញឲ្យប្រជាជនកុំទៅតំបន់កាពីតូលឲ្យសោះ។

ស្របពេលជាមួយគ្នានោះ ក្រុមរបស់លោក Biden បានស្នើដល់ជនជាតិអាមេរិករួចទៅហើយ ឲ្យចៀសវាងការធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន សម្រាប់ពិធីសម្ពោធចូលកាន់តំណែងដោយសារតែជំងឺរាតត្បាតកូវីដ១៩។ មន្ត្រីមូលដ្ឋានបាននិយាយថា ប្រជាជនគួរតែមើលព្រឹត្តិការណ៍នេះពីចម្ងាយ។
រឿងនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីលោក Donald Trump ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានប្តឹងចោទប្រកាន់ចំនួនពីរដង។ ឥឡូវនេះ លោកត្រូវប្រឈមនឹងការកាត់ទោសនៅព្រឹទ្ធសភាក្រោមការចោទប្រកាន់ពីបទ “ញុះញង់ឲ្យមានកុបកម្ម” ពាក់ព័ន្ធចលាចលនៅវិមានកាពីតូលអាមេរិកដោយក្រុមអ្នកគាំទ្ររបស់លោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តើតារាល្បីៗអាមេរិករូបណាខ្លះនឹងចូលរួមពិធីឡើងកាន់តំណែងរបស់លោក Biden?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


