Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋទាំង៥០របស់អាមេរិកកំពុងប្រុងជើងការខ្ពស់ ចំពោះបាតុកម្មហិង្សាប្រដាប់អាវុធ

បានផុស

នៅ

រដ្ឋទាំង៥០របស់អាមេរិកនិងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី កំពុងស្ថិតក្នុងការប្រុងជើងការខ្ពស់ចំពោះបាតុកម្មហិង្សាដែលអាចកើតមាននៅចុងសប្តាហ៍នេះ មុនពេលលោកប្រធានាធិបតី Joe Biden ស្បថចូលកាន់តំណែងនៅថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពឆ្មាំជាតិមកពីទូទាំងប្រទេសកំពុងត្រូវបានបញ្ជូនទៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីរារាំងកុំឲ្យមានកុបកម្មកើតឡើងម្តងទៀត ដូចកាលពីថ្ងៃទី៦ខែមករា។

FBI បានព្រមានអំពីការហែក្បួនប្រដាប់អាវុធដោយក្រុមបាតុករដែលគាំទ្រលោក Trump នៅក្នុងរដ្ឋទាំង៥០។

ឧទ្យាន National Mall ក្នុងទីក្រុងវ៉ាស៊ីនតោនត្រូវបានបិទខណៈ របាំងការពារត្រូវបានដាក់នៅតាមដងផ្លូវនានាក្នុងរដ្ឋធានី ចំពេលមានការរឹតបន្តឹងសន្តិសុខ។

ប៉ូលិសបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា បុរសម្នាក់នៅរដ្ឋ Virginia ត្រូវបានចាប់ខ្លួននៅមួយថ្ងៃមុននោះ ដោយមានកាំភ្លើងខ្លីចំនួន២ដើមនិងគ្រាប់មិនបានចុះបញ្ជីចំនួន៥០៩គ្រាប់ ខណៈគាត់បានព្យាយាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសកាពីតូល។

ប៉ូលិសបាននិយាយថា គាត់មានកាន់ប័ណ្ណដែលមិនមែនចេញដោយរដ្ឋាភិបាល។

ឆ្លើយតបនៅលើបណ្តាញសង្គម Twitter តំណាងរាស្រ្តឈ្មោះ Don Beyer នៃរដ្ឋ Virginia បាននិយាយថា “គ្រោះថ្នាក់មានពិត” ហើយលោកបានជំរុញឲ្យប្រជាជនកុំទៅតំបន់កាពីតូលឲ្យសោះ។

ស្របពេលជាមួយគ្នានោះ ក្រុមរបស់លោក Biden បានស្នើដល់ជនជាតិអាមេរិករួចទៅហើយ ឲ្យចៀសវាងការធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន សម្រាប់ពិធីសម្ពោធចូលកាន់តំណែងដោយសារតែជំងឺរាតត្បាតកូវីដ១៩។ មន្ត្រីមូលដ្ឋានបាននិយាយថា ប្រជាជនគួរតែមើលព្រឹត្តិការណ៍នេះពីចម្ងាយ។

រឿងនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីលោក Donald Trump ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានប្តឹងចោទប្រកាន់ចំនួនពីរដង។ ឥឡូវនេះ លោកត្រូវប្រឈមនឹងការកាត់ទោសនៅព្រឹទ្ធសភាក្រោមការចោទប្រកាន់ពីបទ “ញុះញង់ឲ្យមានកុបកម្ម” ពាក់ព័ន្ធចលាចលនៅវិមានកាពីតូលអាមេរិកដោយក្រុមអ្នកគាំទ្ររបស់លោក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ តើតារាល្បីៗអាមេរិករូបណាខ្លះនឹងចូលរួមពិធីឡើងកាន់តំណែងរបស់លោក Biden?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៣ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៧ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១០ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម