ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសម្នាក់រកឃើញផូស៊ីលអាយុកាល ២០០ លានឆ្នាំ នៅឆ្នេរ Llantwit Major
កាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា ក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់បានរកឃើញផូស៊ីល Ammonite ដែលមានអាយុកាល ២០០ លានឆ្នាំមួយដុំនៅច្រាំងថ្មដ៏ចោទតាមឆ្នេរ Llantwit Major ក្នុងភាគអាគ្នេយ៍នៃប្រទេសវ៉ែល ។
អ្នកជំនាញនិយាយថា ផូស៊ីលខាងក្រោមមានទំហំ ០.៣ ម៉ែត្រ ហើយគុណភាពមិនសមជាវត្ថុនៅតំបន់នោះឡើយ ។

ក្មេងប្រុស Eli រៀបរាប់ថា “ខ្ញុំកំពុងអង្គុយនៅទីនេះ និងងើយមើលឡើងលើហើយគិតមិនស្មានថាវាធំខ្លាំងទេ” ។ តាមពិត Eli ជាក្មេងដែលចូលចិត្តរក្សាទុកផូស៊ីលនៅផ្ទះសោះ ហើយគេនិយាយទៀតថា ពួកវាពិតជាគួរឲ្យចាប់អារម្មណ៍ ទាំងរូបរាងនិងវាយនភាពរបស់វា គឺពិតជាអស្ចារ្យណាស់! ចំណែកលោក Glenn Morris ឪពុក Eli វិញមានប្រសាសន៍ដែរថា កូនប្រុសរបស់គាត់ឧស្សាហ៍ចេញប្រមាញ់ផូស៊ីលតាំងពីដើម ប៉ុន្តែរាល់ដងទៅក្បែរៗផ្ទះប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងករណីខាងលើសាស្ត្រាចារ្យភូមិសាស្ត្ររូបវិទ្យានៃសាកលវិទ្យាល័យ Swansea លោកវេជ្ជបណ្ឌិត Nick Felstead បានពន្យល់ថា “ផូស៊ីលដែល Eli រកឃើញគឺជាអាម៉ូនិចប្រភេទសត្វ mollusc ដ៏កម្រនៅ Llantwit Major” ។ ទោះបី Eli ចូលចិត្តផូស៊ីលយ៉ាងណាក៏ដោយ នាថ្ងៃអនាគតគាត់ចង់ក្លាយជាកីឡាករបាល់ទាត់ទៅវិញ ៕
ចុចអាន ៖ អ្នកវិទ្យាសាស្រ្ត រកឃើញវិធី ធ្វើឲ្យមនុស្សមានជីវិត អមតៈ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


