ព័ត៌មានអន្ដរជាតិ
រកឃើញសាកសពមនុស្ស ១៣ នាក់ក្នុងទូទឹកកក នៅប្រទេសម៉ិកស៊ិក
កាលពីថ្ងៃច័ន្ទ ទី១៤ ខែសីហា អាជ្ញាធរបានរកឃើញសាកសពមនុស្ស ១៣ នាក់ក្នុងទូទឹកកក នៅតំបន់ម៉ិកស៊ិក ដែលពោរពេញដោយអំពើហិង្សាទាក់ទងនឹងក្រុមជួញដូរគ្រឿងញៀន ។

ព្រះរាជអាជ្ញា Veronica Hernandez បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យ ៦ នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីរកឃើញករណីឃាតកម្មក្នុងទីក្រុង Poza Rica ។
ការរកឃើញនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ខណៈប៉ូលិសបានដេញតាមជនសង្ស័យម្នាក់ដល់អគារមួយដែលធ្លាប់មានករណីចាប់ជំរិតមនុស្ស ៣ នាក់ ។ បន្ទាប់មកប៉ូលិសបានធ្វើប្រតិបត្តិការនៅតំបន់នោះ ទើបរកឃើញសាកសពនៅកន្លែងផ្សេងៗទៀត ។

សូមជម្រាបថា Veracruz គឺជាតំបន់សម្បូរអំពើហឹង្សាបំផុតរបស់ម៉ិកស៊ិក ដោយសារការប្រយុទ្ធគ្នារវាងក្រុមគូប្រជែង ដើម្បីគ្រប់គ្រងផ្លូវជួញដូរគ្រឿងញៀន ។
ជាមួយគ្នានោះ ប្រទេសអាមេរិកឡាទីនបានកត់ត្រាករណីឃាតកម្មជាង ៤០០ ០០០ តាំងពីការចាប់ផ្តើមនៃការវាយលុកប្រឆាំងគ្រឿងញៀនយោធាដ៏ចម្រូងចម្រាសក្នុងឆ្នាំ ២០០៦ ។

ចំណែកឯការបាត់ខ្លួនក៏មានច្រើនជាង ១១០ ០០០ ករណីទៅទៀត ចាប់តាំងពីឆ្នាំ ១៩៦២ មក ដែលភាគច្រើនត្រូវបានសន្មតថាជា ឧក្រិដ្ឋកម្ម ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្រ្តីជនជាតិកូរ៉េ សម្លាប់កូនពីរនាក់ ក្លាស្សេទូរទឹកកកជិត ៥ឆ្នាំ ទើបបែកធ្លាយដល់ប៉ូលិស
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


