ព័ត៌មានជាតិ
អ្នកជំនាញ មានគម្រោងសិក្សាស៊ីជម្រៅលើសំណាកផូស៊ីលដែលរកឃើញនៅកម្ពុជា
អ្នកជំនាញនៃក្រសួងបរិស្ថាន មានគម្រោងសិក្សាស៊ីជម្រៅលើសំណាកផូស៊ីល ដែលត្រូវបានរកឃើញនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្ត ខេត្តកំពត និងកោះកុង។ ក្រសួងបរិស្ថាន បានចាប់ផ្តើមសិក្សាស្រាវជ្រាវផូស៊ីល ចាប់ពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នបានរកឃើញស្ថានីយផូស៊ីល ចំនួន ៦៧ ស្ថានីយ។
លោក សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ដឹកនាំកិច្ចពិភាក្សាជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការមួយចំនួនដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ក្នុងការសិក្សានិងប្រមូលសំណាកគំរូ ក្នុងខេត្តកោះកុង និងខេត្តកំពត។

ក្រសួងបរិស្ថាន បានដាក់ចេញនូវផែនការយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ -២០២៨ គឺ ភាពស្អាត ភាពបៃតង និងចីរភាពក្នុងនោះក៏និយាយពីការសិក្សាស្រាវជ្រាវផូស៊ីលនៅកម្ពុជាផងដែរ។
វេទិកានាពេលនេះ បានរៀបចំឡើងរៀបចំដោយនាយកដ្ឋានតំបន់បេតិកភណ្ឌធម្មជាតិ ដែលបានទទួលការគាំទ្រសម្រាប់ការស្រាវជ្រាវស្ដីពី ការកំណត់អត្តសញ្ញាណផូស៊ីល និង ស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ពីអង្គការយូណេស្កូ តាមរយៈគណៈកម្មការយូណេស្កូជាតិកម្ពុជាក្នុងគោលបំណង ផ្សព្វផ្សាយគំហើញផូស៊ីលថ្មីៗ បង្កើនការផ្សព្វផ្សាយធនធានធម្មជាតិ(ផូស៊ីល) ជំរុញការចូលរួមពីអ្នកពាក់ព័ន្ធ និងបង្កើនសមត្ថភាពអ្នកសិក្សាស្រាវជ្រាវ។

នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានចាប់ផ្តើមសិក្សាស្រាវជ្រាវផូស៊ីល នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នបានរកឃើញស្ថានីយផូស៊ីល ចំនួន៦៧ស្ថានីយ រួមមាន ផូស៊ីលសត្វសមុទ្រចំនួន៤៦ ផូស៊ីលសត្វទឹកសាបចំនួន២ ផូស៊ីលឈើចំនួន១៤ ផូស៊ីលស្លឹកឈើចំនួន១ ផូស៊ីលឆ្អឹងដាយណូស័រចំនួន១(រកឃើញដំបូងនៅកម្ពុជា) និងផូស៊ីលដានជើងសត្វចំនួន៣ ។ ផូស៊ីលទាំងអស់មានអាយុកាលនៅក្នុងចន្លោះពី(៣៥៩-២លានឆ្នាំ) ស្ថិតនៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង បាត់ដំបង ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តប៉ៃលិន និងខេត្តកំពត។


អ្នកជំនាញបានធ្វើកំណាយផូស៊ីល ចំនួន៤ទីតាំង រួមមាន នៅឆ្នាំ(២០១៩-២០២០) បានធ្វើកំណាយផូស៊ីលឈើ(នៅដែនជម្រកសត្វព្រៃលំផាត់) ខេត្តរតនគិរី, ឆ្នាំ២០២២ បានធ្វើកំណាយផូស៊ីលឆ្អឹងដាយណូស័យ(នៅដែនជម្រកសត្វព្រៃតាតៃ) ខេត្តកោះកុង(រកឃើញលើកដំបូង)នៅប្រទេសកម្ពុជា។
ឆ្នាំ(២០២១-២០២៣) បានធ្វើកំណាយផូស៊ីលសត្វសមុទ្រ(តំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់) ខេត្តបន្ទាយមានជ័យ និង ឆ្នាំ២០២៤ បានធ្វើកំណាយផូស៊ីលឈើថ្ម(នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ខេត្តព្រះវិហារ ជាលទ្ធផលបានជីកដី រកឃើញផូស៊ីលឈើប្រវែង៣,៥ម៉ែត្រ និងបំណែកមែកឈើជាច្រើនក្លាយជាធ្យូងដែលកប់ក្នុងស្រទាប់ថ្មភក់៕
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


