ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្ត រកឃើញវិធី ធ្វើឲ្យមនុស្សមានជីវិត អមតៈ (មានវីដេអូ)
អតីតវិស្វករក្រុមហ៊ុន Google ដែលការទស្សន៍ទាយ១៤៧លើករបស់គាត់មានអត្រាត្រឹមត្រូវ៨៦% ពេលនេះបានចេញមុខអះអាងថា មនុស្សនឹងមានជីវិតអមតៈក្នុងរយៈពេល៧ឆ្នាំទៀត។

លោក Ray Kurzweil បាននិយាយបែបនេះជាមួយឆានែល YouTube “Adagio” ដោយពិភាក្សាអំពីការពង្រីកហ្សែន បច្ចេកវិទ្យាណាណូ និងមនុស្សយន្ត ដែលគាត់ជឿថា នឹងនាំទៅរកការបង្កើតមនុស្សយន្តតូចល្អិត អាចផ្លាស់ប្តូរអាយុមនុស្សបាន។
ទាក់ទងនឹងការអះអាងខាងលើ អ្នកវិទ្យាសាស្រ្តបានគូសបញ្ជាក់ថា បានរកឃើញវិធីធ្វើឲ្យមនុស្សមានជីវិតអមតៈ ហើយវិធីនោះគឺ បញ្ជូនមនុស្សយន្តតូចៗ ឲ្យចូលទៅជួសជុលកោសិកានិងជាលិកាខូចៗក្នុងខ្លួនមនុស្ស នៅពេលរាងកាយមនុស្សកាន់តែចាស់ទ្រុឌទ្រោម ហើយវាធ្វើឲ្យយើងមានភាពស៊ាំទៅនឹងជំងឺនានាដូចជាមហារីកជាដើម។

យ៉ាងណាមិញ ក្តីរំពឹងអំពីការសម្រេចជីវិតអមតនៅត្រឹមឆ្នាំ២០៣០ កំពុងធ្វើឲ្យពិភពលោកមានក្តីរំភើបផង និងមន្ទិលសង្ស័យផង ដោយសារតែជំងឺឆ្លងសាហាវនៅតែបន្តលេចឡើង។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវ អ្នកវិទ្យាសាស្រ្តរូបនេះជឿជាក់ថា បច្ចេកវិទ្យាបែបនេះនឹងមានឥទ្ធិពលកាន់តែខ្លាំង ដែលវានឹងជួយមនុស្សឲ្យរស់នៅបានជារៀងរហូត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត ចង្អុលទៅកត្តាម្យ៉ាង អាចបង្កឲ្យមានជំងឺរាតត្បាត ថ្មីៗ
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


