ព័ត៌មានអន្ដរជាតិ
ព្យុះខ្សាច់ និងខ្យល់ពុលដ៏គ្រោះថ្នាក់ វាយប្រហារទីក្រុង ប៉េកាំង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ព្យុះខ្សាច់ដ៏ធំ បានវាយប្រហារទីក្រុងប៉េកាំង និងខេត្តមួយចំនួនរបស់ប្រទេសចិន កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ ខណៈអាជ្ញាធរបានព្រមានពលរដ្ឋ អំពីគ្រោះថ្នាក់ផ្លូវដង្ហើម និងកម្រិតមើលឃើញទាបបំផុតនៅពេលធ្វើដំណើរ។

រដ្ឋធានីប៉េកាំង បានជួបប្រទះការបំពុលខ្យល់ និងព្យុះខ្សាច់មិនទៀងទាត់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយកាលពីព្រឹកថ្ងៃអង្គារ ផ្សែងអ័ព្ទ និងពពកពណ៌ប្រផេះ អាចត្រូវបានគេមើលឃើញគ្របដណ្តប់ទីក្រុងនេះ ចំពេលសន្ទស្សន៍គុណភាពខ្យល់របស់ទីក្រុង គឺស្ថិតក្នុងកម្រិតពុលយ៉ាងធ្ងន់ធ្ងរ។
ស្របពេលជាមួយគ្នានោះ មនុស្សត្រូវបានគេឃើញពាក់ម៉ាស ហើយរថយន្តត្រូវគ្របដណ្តប់ដោយធូលី។

ក្រុមសង្កេតការណ៍ឧតុនិយមមជ្ឈិមបានប្រកាសថា ខេត្តនិងតំបន់ចំនួន១១រួមមាន Shaanxi, Shanxi, Hebei, Shandong, Jiangsu, Anhui, Henan និង Hubei, Inner Mongolia និង Shanghai បានរងផលប៉ះពាល់ដោយព្យុះខ្សាច់ និងធូលីរហូតដល់ម៉ោង ៨ព្រឹកថ្ងៃពុធ។
មន្ត្រីរដ្ឋាភិបាលចិននៅក្រសួងអាកូឡូស៊ីនិងបរិស្ថាន បាននិយាយនាពេលថ្មីៗនេះថា ចំនួនព្យុះខ្សាច់ឥឡូវនេះបានកើនឡើងច្រើនជាងកាលពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទៅ៤ដងឯណោះ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ព្យុះខ្សាច់ដ៏ធំ វាយប្រហារទីក្រុងប៉េកាំង និងខេត្តមួយចំនួននៃប្រទេស ចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


