ព័ត៌មានអន្ដរជាតិ
WHO ព្រមានពីហានិភ័យនៃគ្រោះថ្នាក់ជីវសាស្ត្រនៅ ស៊ូដង់ ក្រោយភាគីប្រយុទ្ធ កាន់កាប់មន្ទីរពិសោធន៍
កាលពីថ្ងៃអង្គារទី២៥ខែមេសា អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីគ្រោះថ្នាក់ជីវសាស្ត្រនៅក្នុងប្រទេសស៊ូដង់ បន្ទាប់ពីភាគីម្ខាងនៃជម្លោះប្រដាប់អាវុធ បានរឹបអូសយកមន្ទីរពិសោធន៍ដែលផ្ទុកសំណាកមេរោគរួមមានជំងឺស្វិតដៃជើង និងកញ្ជ្រឹល។

ស្របពេលជាមួយគ្នានោះ WHO បានហៅស្ថានភាពនេះថា “គ្រោះថ្នាក់ខ្លាំងបំផុត”។
លោក Nima Saeed Abid តំណាង WHO ប្រចាំប្រទេសស៊ូដង់ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីសថា “មានហានិភ័យជីវសាស្រ្តដ៏ធំ ទាក់ទងទៅនឹងការកាន់កាប់មន្ទីរពិសោធន៍សុខភាពសាធារណៈកណ្តាល ដោយភាគីម្ខាង។ អ្នកបច្ចេកទេស គ្មានលទ្ធភាពចូលទៅកាន់មន្ទីរពិសោធន៍នោះទេ ហើយគ្មានមធ្យោបាយដើម្បី ផ្ទុកសារធាតុជីវសាស្រ្ត និងសារធាតុនានា ឲ្យមានសុវត្ថិភាពដែរ”។
ទន្ទឹមនោះ លោក Nima គូសបញ្ជាក់ថា មនុស្សចំនួន៤៥៩នាក់ត្រូវសម្លាប់ និង៤០៧២នាក់រងរបួស ក្នុងការប្រយុទ្ធដែលផ្ទុះឡើងកាលពីថ្ងៃទី១៥ខែមេសា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF)។

រដ្ឋធានី ខាទុំ និងទីប្រជុំជនក្បែរៗនោះ ត្រូវវាយប្រហារដោយការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាអស់រយៈពេលជិតពីរសប្តាហ៍ ដែលបណ្តាលឲ្យមានកង្វះខាតស្បៀងអាហារ ទឹកស្អាត ថ្នាំពេទ្យ និងប្រេងឥន្ធនៈ។
លោក Abdalla Hussein ប្រធានផ្នែកប្រតិបត្តិការរបស់អង្គការវេជ្ជបណ្ឌិតគ្មានព្រំដែន ប្រចាំប្រទេសស៊ូដង់ បានប្រាប់ RT កាលពីថ្ងៃចុងសប្តាហ៍ថា មន្ទីរពេទ្យក្នុងទីក្រុង ខាទុំ និងទីក្រុងជុំវិញនោះ ត្រូវបិទដោយសារតែការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរ។
ដោយឡែក បើយោងតាមសហភាពគ្រូពេទ្យស៊ូដង់, មន្ទីរពេទ្យចំនួន១៣កន្លែង ត្រូវរងការទម្លាក់គ្រាប់បែក និង១៩កន្លែងត្រូវបង្ខំឲ្យជម្លៀសមនុស្សចេញ ខណៈរថយន្តសង្គ្រោះចំនួន៦គ្រឿងត្រូវបានវាយប្រហារដោយកងកម្លាំងយោធា ចាប់តាំងពីជម្លោះបានចាប់ផ្តើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


