ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ផ្តាំផ្ញើអត្តពលិក ថៃ កុំបង្កបញ្ហានៅស៊ីហ្គេម និងមិនគួររិះគន់ម្ចាស់ផ្ទះ កម្ពុជា ឡើយ
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ក្រុមអត្តពលិកថៃ ដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅប្រទេសកម្ពុជា កុំឲ្យគិតពីរឿងនយោបាយ។

កាលពីថ្ងៃពុធទី២៦ខែមេសា លោក ប្រាយុទ្ធ បានស្វាគមន៍អត្តពលិក និងមន្ត្រីថៃនៅវិមានរដ្ឋាភិបាល មុនពេលពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា។
លោក ប្រាយុទ្ធ បានប្រាប់អ្នកកាសែតថា “កុំយកកីឡាលាយឡំជាមួយនឹងនយោបាយ។ យើងកំពុងស្ថិតក្នុងដំណើរការបោះឆ្នោតសកល។ យើងមិនគួររិះគន់ម្ចាស់ផ្ទះកម្ពុជាទេ វាជារឿងរបស់គេ។ យើងមានរឿងផ្ទាល់ខ្លួន វាជាបញ្ហាផ្សេងគ្នា ហើយកុំយកវាទៅលាយឡំគ្នា។ អ្នកណាធ្វើបែបនេះ វានឹងក្លាយទៅជាចលាចល”។

លោក ប្រាយុទ្ធ បន្ថែមថា “ខ្ញុំបានប្រាប់មន្ត្រី និងអត្តពលិកថៃ ឲ្យទៅកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងល្អ ក្តីស្រឡាញ់ និងសាមគ្គីភាព។ យើងត្រូវតែអត់ធ្មត់ មានបញ្ហាជាច្រើនរួចទៅហើយ ហើយយើងមិនគួរបង្កើតបន្ថែមទៀតទេ។ យើងគួរតែរក្សាសន្តិភាព យើងទាំងអស់គ្នាគឺជាអ្នកជិតខាងគ្នា”។
ទន្ទឹមនោះ លោកក៏បានរិះគន់អ្នកដែលវាយប្រហារប្រទេសកម្ពុជា តាមបណ្តាញសង្គមផងដែរ ហើយលោក ប្រាយុទ្ធ បានប្រាប់ក្រុមថៃថា ពួកគេគួរតែមានមោទកភាព ដែលតំណាងឲ្យប្រទេស។
គួរបញ្ជាក់ថា ហ្គេមលើកទី ៣២ នៅកម្ពុជា មានចំនួន ៣៧ ប្រភេទកីឡាដែលផ្តល់មេដាយមាសចំនួន ៦០៨ ខណៈថៃ បានដាក់គោលដៅយកមេដាយមាសឲ្យបាន ១១២មេដាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ចោទថា កម្ពុជា មិនផ្តល់ប្រាក់ឧបត្ថម្ភ ឬកន្លែងស្នាក់នៅដល់អាជ្ញាកណ្តាល សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


