ព័ត៌មានអន្ដរជាតិ
កាសែតវ័យចំណាស់បំផុតមួយរបស់ពិភពលោក បញ្ឈប់ការបោះពុម្ភផ្សាយ
កាសែតមានវ័យចំណាស់ជាងគេបំផុតមួយរបស់ពិភពលោកគឺ Wiener Zeitung របស់ប្រទេសអូទ្រីស នឹងបញ្ឈប់ការបោះពុម្ភផ្សាយ ហើយងាកទៅផ្សព្វផ្សាយតាមអនឡាញវិញ បន្ទាប់ពីសភារបស់ប្រទេសនេះធ្វើការសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមេសា។

ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីមានជម្លោះច្រើនឆ្នាំ រវាងរដ្ឋាភិបាលអូទ្រីសនិងកាសែត Wiener Zeitung អំពីអនាគតរបស់កាសែតចេញប្រចាំថ្ងៃដែលគ្រប់គ្រងដោយរដ្ឋមួយនេះ។
បង្កើតឡើងក្នុងឆ្នាំ១៧០៣ ក្រោមឈ្មោះ Wiennerisches Diarium ហើយក្រោយមកបានប្តូរឈ្មោះទៅជា Wiener Zeitung នៅឆ្នាំ១៧៨០, អតីតកាសែតចេញផ្សាយ២ច្បាប់ក្នុងមួយសប្តាហ៍មួយនេះ ត្រូវបានធ្វើតូបនីយកម្មដោយអធិរាជ Franz Joseph ទី១ នៃប្រទេសអូទ្រីសក្នុងឆ្នាំ១៨៥៧ ក្លាយទៅជាកាសែតផ្លូវការរបស់ប្រទេស។
លោក Norbert Hofer ប្រធានទីបីនៃសភា និយាយថា ច្បាប់ថ្មី នឹងបង្វែរការបោះពុម្ពផ្សាយ ទៅជាការផ្សាយតាមអនឡាញវិញចាប់ពីថ្ងៃទី០១ខែកក្កដាទៅ។
ទោះបីជាយ៉ាងណាក៏ដោយ កាសែតនេះ នឹងរក្សាការបោះពុម្ពយ៉ាងហោចណាស់ដប់ច្បាប់ក្នុងមួយឆ្នាំ ដោយអាស្រ័យលើមូលនិធិដែលមាន។
គួរបញ្ជាក់ថា យោងតាមសមាគមសារព័ត៌មានពិភពលោក, ក្នុងឆ្នាំ២០០៤ កាសែត Wiener Zeitung បានជាប់ចំណាត់ថ្នាក់ជាកាសែតចាស់ជាងគេបំផុតមួយដែលនៅតែចរាចរលើពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មនុស្សវ័យចាស់មួយចំនួន នៅតែ មិនបោះបង់ទម្លាប់អានកាសែតបោះពុម្ព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


