Connect with us

ព័ត៌មានអន្ដរជាតិ

មហាសេដ្ឋីអូទ្រីសអាយុ៩១ឆ្នាំ ទទួលមរណភាព ក្រោយរៀបការប្រពន្ធទី៦ បាន២ខែ

បានផុស

នៅ

​មហាសេដ្ឋីសញ្ជាតិអូទ្រីសឈ្មោះ Richard Lugner បានលាចាកលោកក្នុងអាយុ៩១ឆ្នាំដោយរោគាពាធ ហើយ​ការទទួល​មរណភាពនេះកើតឡើងត្រឹម២ខែប៉ុណ្ណោះ ក្រោយគាត់រៀបអា​ពាហ៍ពិពាហ៍ជាមួយអ្នកស្រី Simone Reiländer វ័យ៤២ឆ្នាំ ហើយនោះជាប្រពន្ធទី៦របស់គាត់។

អ្នកនាង Simone Reiländer (ឆ្វេង) និងលោក Richard Lugner (រូបថត៖ APA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន People, លោក Lugner បានទទួលមរណភាពកាលពីថ្ងៃចន្ទទី១២ខែសីហា នៅឯវីឡារបស់គាត់ក្នុងទីក្រុង វីយែន នៃប្រទេសអូទ្រីសផ្ទាល់។

សហគ្រិនរូបនេះ ត្រូវបានគេដឹងថា មានបញ្ហាសុខភាពរ៉ាំរ៉ៃ និងទទួលការវះកាត់ជាប់ជានិច្ច នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។

អ្នកនាង Simone Reiländer (ឆ្វេង) និងលោក Richard Lugner (រូបថត៖ APA)

ក្រៅពីភាពល្បីល្បាញក្នុងវិស័យជំនួញ, លោក Lugner ក៏ធ្លាប់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអូទ្រីសបានពីរដងដែរ ក្នុងនាមជាបេក្ខជនឯករាជ្យ ដោយម្តងនៅឆ្នាំ១៩៩៨ និងម្តងទៀតនៅឆ្នាំ២០១៦។

តាមការចុះផ្សាយរបស់គេហទំព័រ Celebrity Networth, លោក Richard Lugner មានទ្រព្យសម្បត្តិ ២០០លានដុល្លារ គិតត្រឹមពេលគាត់ស្លាប់។

អ្នកនាង Simone Reiländer (ឆ្វេង) និងលោក Richard Lugner (រូបថត៖ Picturedesk)

ក្រៅពីអ្នកស្រី Reiländer ជាភរិយាទី៦ ដែលរៀបការជាមួយគ្នាកាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២៤, ពីមុនលោក Lugner ធ្លាប់បានរៀបការជាមួយអ្នកស្រី Christine Gmeiner (រួមរស់ចាប់ពីឆ្នាំ១៩៦១ដល់១៩៧៨), Cornelia Laufersweiler (១៩៧៩-១៩៨៣), Susanne Dietrich (១៩៨៤-១៩៨៩), Christina Lugner (១៩៩០-២០០៧) និងអ្នកស្រី Cathy Schmitz ដែលជាតារាម៉ូដែល Playboy និងជាតារាសម្តែង (២០១៤-២០១៦)។

លោកក៏មាន​កូន​បួន​នាក់​ផងដែរឈ្មោះ Jacqueline, Nadine, Alexander និង Andreas៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាងកក ជាទីក្រុងមានមហាសេដ្ឋីច្រើនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម