ព័ត៌មានអន្ដរជាតិ
អូទ្រីសបើកចំហកន្លែងសម្រាប់ការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន
ក្រោយការប្រកាសជាចំហររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការចរចាជាមួយភាគីជម្លោះអ៊ុយក្រែន អធិការបតីនៃប្រទេសអូទ្រីសនៅតំបន់អឺរ៉ុបបានចេញមុខអញ្ជើញប្រមុខរដ្ឋ អ៊ុយក្រែន និងរុស្ស៊ីឲ្យជួបចរចាសន្តិភាពនៅក្រុងវីយែន។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅថ្ងៃព្រហស្បតិ៍ក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចចុងបូព៌ា (Eastern Economic Forum (EEF)) បានលើកឡើងថា រុស្ស៊ីមិនដែលច្រានចោលការចរចាលើដំណោះស្រាយជម្លោះអ៊ុយក្រែននិងប្រទេសរបស់លោកនោះទេ ប៉ុន្តែលោកបានលើកឡើងថា ដំណោះស្រាយគឺផ្អែកលើលកិច្ចព្រមព្រៀងដែលបានចរចានៅទីក្រុងអ៊ីស្តង់ប៊ុល និងមិនមែនជាការទាមទារដ៏ច្របូកច្របល់នោះទេ (ephemeral demands)។
លោក Karl Nehammer អធិការបតីអូទ្រីស បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមX អតីតបណ្តាញសង្គម Twitter នៅថ្ងៃទី៥ខែកញ្ញាថា ទីក្រុងវីយែនត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះការចរចារវាងអ៊ុយក្រែននិងរុស្ស៊ី។
លោក Karl Nehammer បានសរសេរថា៖«ការចរចាណាមួយត្រូវតែធ្វើឡើងដោយគ្មានលក្ខខណ្ឌមុន និងតាមភាពជាក់ស្តែង។ អូទ្រីសនឹងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងដោយផ្អែកលើច្បាប់អន្តរជាតិ និងជាកន្លែងសម្រាប់ការចរចាជាកន្លែងរបស់ OSCE (អង្គការដើម្បីសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប)។
កាលពីខែមិថុនា លោក ពូទីន បាននិយាយថា ដើម្បីជាលក្ខខណ្ឌសម្រាប់ការចរចាសន្តិភាព កងទ័ពអ៊ុយក្រែនត្រូវតែចាកចេញពីតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ជាតំបន់ដែលរុស្ស៊ីកាត់ដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០២២។ លោកបានបន្ថែមថា អ៊ុយក្រែនត្រូវតែទទួលស្គាល់ការបញ្ចូលតំបន់របស់រុស្ស៊ី ហើយបោះបង់មហិច្ឆតាណាមួយដើម្បីចូលរួមជាមួយអង្គការប្រដាប់អាវុធណាតូ។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងក្នុងដំណាក់កាលដំបូងនៃសង្គ្រាម បានច្រានចោលលក្ខខណ្ឌដែលរុស្ស៊ីដាក់ចេញដោយកំណត់លក្ខខណ្ឌដល់ខ្លួន ដោយបន្តតស៊ូប្រយុទ្ធជាមួយទាហានរុស្ស៊ី។
ភាគីអ៊ុយក្រែន បានលើកឡើងថា កិច្ចចរចាសន្តិភាពគួរតែត្រូវបានធ្វើឡើងដោយផ្អែកលើរូបមន្តសន្តិភាព១០ចំណុចដែលខ្លួនដាក់ចេញ ក្នុងនោះមានការរួមបញ្ចូលទាំងការដកកងទ័ពរុស្ស៊ីទាំងស្រុងចេញពីអ៊ុយក្រែន។
សំណើចរចារបស់អ៊ុយក្រែនក៏អំពាវនាវឱ្យកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ការការពារអេកូឡូស៊ីក្នុងប្រទេសអ៊ុយក្រែន និងធានាសុវត្ថិភាពថាមពល និងស្បៀងអាហារ ព្រមទាំងសុវត្ថិភាពនុយក្លេអ៊ែរផងដែរ។
លទ្ធភាពនៃការចរចាជាប់គាំងជាង២ឆ្នាំ ដោយសារតែរុស្ស៊ីបានច្រានចោលផែនការនេះម្តងហើយម្តងទៀត៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


