ព័ត៌មានអន្ដរជាតិ
សង្ស័យធ្លាប់ត្រូវគេធ្វើបាប អតីតសិស្សម្នាក់បាញ់សម្លាប់មនុស្ស១០នាក់នៅអនុវិទ្យាល័យប្រទេសអូទ្រីស
អតីតសិស្សអាយុ២១ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅអនុវិទ្យាល័យមួយកន្លែងក្នុងទីក្រុង Graz នៃប្រទេសអូទ្រីស កាលពីថ្ងៃអង្គារទី១០ខែមិថុនាឆ្នាំ២០២៥ ដោយបានសម្លាប់មនុស្ស១០នាក់មុនពេលជនបង្កបានបាញ់សម្លាប់ខ្លួនឯងតាមពីក្រោយ។

យ៉ាងហោចណាស់ មនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួសនៅក្នុងអ្វីដែលក្រុមមន្ត្រីបានហៅថាជាការបាញ់ប្រហារនៅសាលារៀនដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអូទ្រីស។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅ BORG Dreierschützengasse ដែលជាអនុវិទ្យាល័យមួយមានទីតាំងនៅជិតស្ថានីយ៍រថភ្លើងសំខាន់របស់ទីក្រុង Graz។ ភ្នាក់ងារសង្គ្រោះបន្ទាន់ បានទទួលរបាយការណ៍ដំបូងនៃការផ្ទុះអាវុធនៅម៉ោងប្រហែល ១០ព្រឹក(ម៉ោងក្នុងស្រុក) ហើយអង្គភាពប៉ូលិសបានមកដល់កន្លែងកើតហេតុក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់មក ដោយមានក្រុមបច្ចេកទេសនិងគ្រូពេទ្យជាង ១៦០នាក់។
ខ្មាន់កាំភ្លើងត្រូវគេដឹងថាមានឈ្មោះ Artur A. បានចូលទៅក្នុងសាលារៀនប្រដាប់ដោយកាំភ្លើងខ្លីចំនួន២ដើម។ ជនបង្ករូបនេះត្រូវបានគេរាយការណ៍ថាបានបាញ់កាំភ្លើងជាច្រើនគ្រាប់សំដៅទៅថ្នាក់រៀនជាច្រើនបន្ទប់ និងផ្លូវដើរ មុនពេលដែលរត់ចូលក្នុងបន្ទប់ទឹកដែលជាកន្លែងជនបង្កបានបាញ់សម្លាប់ខ្លួនឯង។
អាជ្ញាធរបានបញ្ជាក់ថា សិស្ស៨នាក់ និងបុគ្គលិក២នាក់ត្រូវបានសម្លាប់។ អ្នកខ្លះទៀតរងរបួសខ្លះធ្ងន់ធ្ងរ។ សិស្សជាង ៣០០នាក់ត្រូវបានជម្លៀសចេញ ហើយក្រោយមកបានផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្ត។
អ្នកស៊ើបអង្កេត បានរកឃើញសំបុត្រធ្វើអត្តឃាត និងវីដេអូមួយនៅឯគេហដ្ឋានរបស់ជនសង្ស័យ។ ក្នុងខ្សែវីដេអូ អតីតសិស្សរូបនេះបានលើកឡើងពីការដែលត្រូវគេធ្វើបាប និងការរងភាពអយុត្តិធម៌ ដែលទំនងជាដើមទងនៃការបង្កហេតុ។ ប៉ូលិសក៏បានរកឃើញគ្រាប់បែកបំពង់អសកម្មមួយគ្រាប់ ក្នុងអំឡុងពេលឆែកឆេរផ្ទះរបស់ជនសង្ស័យផងដែរ។
អធិការបតីអូទ្រីស លោក Christian Stocker បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃ ហើយបានបញ្ជាឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល។ គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាថ្ងៃដ៏ខ្មៅងងឹតសម្រាប់ប្រទេសអូទ្រីស។ យើងសូមចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ»៕

ដោយ៖ ឈាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


