ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា ជម្លោះជាមួយរុស្ស៊ី មិនអាចបញ្ចប់ដូចសង្គ្រាមលោកលើកទីពីរទេ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានច្រានចោលលទ្ធភាពនៃការប្រគល់ផ្នែកមួយនៃទឹកដីនៃប្រទេសខ្លួន ទៅឲ្យប្រទេសរុស្ស៊ីដើម្បីទទួលបានសន្តិភាព ដូចហ្វាំងឡង់ធ្វើកាលសង្គ្រាមលោកលើកទីពីរឡើយ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍សាធារណៈហ្វាំងឡង់ YLE និងបណ្ដាញព័ត៌មានផ្សេងទៀតថា សង្គ្រាមបច្ចុប្បន្នប្រឆាំងនឹងរុស្ស៊ី មិនអាចបញ្ចប់ដូចសង្គ្រាមលោកលើកទីពីរបានធ្វើសម្រាប់ហ្វាំងឡង់នោះទេ។
យ៉ាងណាមិញក្នុងន័យនេះ លោកទំនងជាកំពុងសំដៅទៅប្រទេសហ្វាំងឡង់ធ្លាប់ប្រគល់ទឹកដីទៅឲ្យសហភាពសូវៀត នៅពេលបញ្ចប់សង្គ្រាមក្នុងប្រវត្តិសាស្ត្រ។

លោក Zelensky បានព្រមានថា សង្រ្គាមអាចបន្តអស់ជាច្រើនឆ្នាំ ឬរាប់ទសវត្សរ៍ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកក្នុងការដណ្តើមយកទឹកដីទាំងអស់មកវិញ រួមទាំងនៅតំបន់គ្រីមៀផងដែរ។
លោកបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ការគាំទ្រផ្នែកយោធាបន្ថែមទៀតពីលោកខាងលិច សម្រាប់ការវាយប្រហារតបតដោយជោគជ័យ។ លោកដោយបន្ថែមថា វាមានតម្លៃក្នុងការជួយអ៊ុយក្រែនឥឡូវនេះ ជាជាងបង្កើនហានិភ័យនៃសង្គ្រាមលោកលើកទីបី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អគ្គិភ័យឆាបឆេះកន្លែងស្តុកប្រេងនៅគ្រីមៀ ខណៈ អ៊ុយក្រែន ថា នេះជាទណ្ឌកម្មរបស់ព្រះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


