Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់ ធនាគារ អាមេរិក ទាំង ៣ ដែលក្ស័យធនដួលរលំក្នុងរយៈពេលមិន​ដល់កន្លះឆ្នាំ

បានផុស

នៅ

ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ នេះ ធនាគារធំៗចំនួន ៣ របស់អាមេរិក ត្រូវបានដួលរលំបន្តគ្នា ខណៈកាលពីពេលថ្មីៗនេះ ធនាគារមួយទៀតរបស់អាមេរិកគឺ First Republish ក៏ទើបតែប្រកាសក្ស័យធន ហើយនិយ័តករអាមេរិក ក៏បានធ្វើការរឹបអូសរួចលក់ឲ្យស្ថាប័ន​ហិរញ្ញវត្ថុធំជាងគេបំផុតឈ្មោះ JP Morgan Chase ។

នេះគឺជាធនាគារអាមេរិកទាំង ៣ ដែលបានប្រកាសក្ស័យធនដួលរលំត្រឹមរយៈពេលមកដល់កន្លះឆ្នាំផង៖

១. ធនាគារ Silicon Valley

Silicon Valley Bank (SVB) គឺជាធនាគារមួយដែលមានទីតាំងនៅតំបន់ San Francisco Bay រដ្ឋ California ។ ធនាគារនេះបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ ដែលមានឯកទេសក្នុងការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបចាប់ផ្តើមអាជីវកម្ម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតមកដល់ឆ្នាំ ២០២៣ ធនាគារនេះប្រតិបត្តិការបានរយៈពេលជាង ៤០ ឆ្នាំ និងមានសាខានៅក្រៅប្រទេសជាច្រើនផងដែរ ។ ប៉ុន្តែធនាគារមិនអាចបន្តបេសកកម្ម​របស់ខ្លួនបានទៀតឡើយ ដោយបានប្រកាសក្ស័យធននៅថ្ងៃទី១០ មីនា ឆ្នាំ ២០២៣ ជាមួយទំហំទ្រព្យសកម្មប្រមាណ ២០៩ ពាន់លានដុល្លារ ក្នុងនា​មជា​ធនាគារធំលំដាប់ថ្នាក់ទី ១៦ នៅអាមេរិក ។

. ធនាគារ Signature

Signature Bank ជាធនាគារអាមេរិក​បង្កើតឡើងក្នុងឆ្នាំ ២០០១ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងក្រុងញូវយ៉ក ។ ក្នុងនោះធនាគារ Signature ក៏មានការិយាល័យអតិថិជនឯកជនចំនួន ៤០​ ផងដែរទាំងនៅរដ្ឋ New York, រដ្ឋ Connecticut, រដ្ឋ California, រដ្ឋ Nevada និងរដ្ឋ North Carolina ។

ធនាគារនេះផ្តល់សេវាកម្មជាក់លាក់ចំពោះឧស្សាហកម្មដូចជា អចលនទ្រព្យពាណិជ្ជកម្ម ភាគហ៊ុនឯកជន សេវាកម្ចីទិញផ្ទះ និងធនាគារបណ្តាក់ទុនជាដើម ។

ដោយនៅឆ្នាំ ២០២២ ធនាគារនេះមានទ្រព្យសកម្មសរុបចំនួន ១១០.៤ ពាន់លានដុល្លារ និងប្រាក់បញ្ញើចំនួន ៨២.៦ ពាន់លានដុល្លារ ។  ប៉ុន្តែជាអកុសលចូលឆ្នាំ ២០២៣ ពោលនៅថ្ងៃទី១២ ខែមីនា, ធនាគារក៏ក្ស័យធនទៅវិញ​ជាមួយទ្រព្យសកម្មសរុប ១១៨ ពាន់លានដុល្លារ ។

៣. ធនាគារ First Republish

ជាធនាគារលំដាប់ទី ១៤ របស់អាមេរិក និងបង្កើតឡើងនៅឆ្នាំ ១៩៨៥ ដោយលោក Jim Herbert ។ First Republic Bank គឺជាធនាគារពាណិជ្ជ និងជាអ្នកផ្តល់សេវាគ្រប់គ្រងទ្រព្យសម្បត្តិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង San Francisco រដ្ឋ California ។

ធនាគារនេះមានការិយាល័យចំនួន ៩៣ នៅក្នុងរដ្ឋចំនួន ១១ ខណៈការិយាល័យធំៗភាគច្រើនគឺនៅរដ្ឋ New York, រដ្ឋ California, រដ្ឋ Massachusetts និងរដ្ឋ Florida ។

ប៉ុន្តែជាអកុសល នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ធនាគារ​ធំមួយនេះ ក៏ត្រូវបានដួលរលំ ហើយលក់ទ្រព្យសកម្មទាំងអស់ទៅឲ្យក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក JP Morgan Chase ខណៈគិតត្រឹមថ្ងៃទី១៣ ខែមេសា ធនាគារនេះមានទ្រព្យសកម្មរហូតដល់ ២២៩ ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើមានជាង ១០៤ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា ត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ ប៉ុណ្ណោះ ធនាគារអាមេរិក​ដល់ទៅ ៣ ស្ថាប័នបានប្រកាសក្ស័យធនដួលរលំ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោកប្រធានាធិបតី ចូ បៃដិន នៅតែអះអាងថា ប្រព័ន្ធធនាគារអាមេរិក គឺបន្តនៅមានសុវត្ថិភាពខ្ពស់ដដែល ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ Wikipedia

ចុចអាន ៖ លោក បៃដិន អះអាងថា ប្រព័ន្ធធនាគារ អាមេរិក នៅតែមានសុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម